GuidePedia

0
បីពូល​​(A-B-H) ជម្រុះ​Euro 2016 យប់​មិញ​នេះ មិន​ត្រឹម​តែ​មិន​អាច​សងសឹក​បាន​នោះ​ទេ ប៉ុន្តែ​ជើង​ខ្លាំង​ហុល្លង់​ត្រូវ​​អ៊ីស្លង់​លត់​ថែម​១​គ្រាប់ (ចាញ់១-0) នៅ​ជើង​ទីពីរ​បន្ទាប់​ពី​បាត់​បង់​សមាជិក​ម្នាក់ (កាត​ក្រហម) នៅ​នាទី​ទី ៣៣ រីឯ​អ៊ីតាលី​យក​ឈ្នះ​ម៉ាល់តា ដើម្បី​បាន​ ៣ពិន្ទុ​បន្ថែម​ឡើង​លេខ​១​ក្នុង​ពូល។ ​ងាក​មក​មើល​ពូលB ឯ​ណេះ​វិញ ខ្លា​ដុះ​ស្លាប​បែលហ្សិក​បំបាក់​បូស្នី​ ៣-១ ហើយ​តារា​របស់​Real Madrid Gareth Bale តែត​១​ក្បាល យក​៣ពិន្ទុ​បន្ថែម​ឲ្យ​វែល​ ឈរ​លេខ​១​ក្នុង​ពូល។


ពូល​A៖ ហុល្លង់ កាត​ក្រហម​នាទី​ ៣៣ ​ ចាញ់ ០ -១ អ៊ីស្លង់

ក្ដី​សង្ឃឹម​សងសឹក​ឲ្យ​ខាន​តែ​បាន​ក្នុង​ជើង​ទីពីរ របស់​ហុល្លង់ ​(បន្ទាប់​ពី​ជើង​ទី១ ចាញ់​អ៊ីស្លង់ ២-០) ដើម្បី​៣ពិន្ទុ​នោះ ត្រូវ​រលាយ​សូន្យ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ត្រូវ​ អ៊ីស្លង់​បន្ត​ស៊ី ១-០ រហូត​ចប់​តង់​ដណ្ដើម​បាន ៣ពិន្ទុ​បន្ថែម​ឡើង​​ឈរ​កំពូល​តារាង។

ហុល្លង់​បាន​ដាក់​សំពាធ​ទាំង​ការ​គ្រប់គ្រង​បាល់​លើ​ទីលាន (៦៤%-៣៦%)​និង​ចំនួន​ស៊ុត​ចំ គោលដៅ​រហូត ១៧គ្រាប់ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។

ស្ថានការណ៍​ប្រែប្រួល ចូល​មក​ដល់​នាទី​ទី ៣៣ Bruno Martins Indi បង្ក​កំហុស​រហូត​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន។ កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​បង្ក​ដោយ​Gregory Van der Wiel អាជ្ញាកណ្ដាល​សម្រេច​ពិន័យ​កាត​លឿង​ដល់​ខ្សែ​ការពារ​ហុល្លង់ និង​ផ្ដល់​បាល់​ពិន័យ ១១ម៉ែត្រ។ ១ជើង​របស់​Gylfi Sigurdsson ជួយ​ឲ្យ​អ៊ីស្លង់​នាំមុខ ហុល្លង់ ១-០ និង​បន្ត​រក្សា​លទ្ធផល​រហូត​ចប់​តង់។

ពូល​B៖ វែល​ស៊ី ស៊ីព្រូស ឡើង​កំពូល​តារាង ឯ​បែលហ្សិក​លត់ ប៊ូស្នី ៣-១

តារា​របស់​ស្ដេច​ស Real Madrid Gareth Bale នៅ​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ខ្លួន​នៅ​​ឈុត​ជម្រើស​ជាតិ ហើយ​គ្រាប់​បាល់​១គ្រាប់​តែត​បញ្ចូល​ទី ដែល​បញ្ជូន​ដោយ​មិត្ត​រួម​ក្រុម​Richards នៅ​នាទី​ទី ៨២ គ្រប់គ្រាន់​ឲ្យ​វែល​កាន់​កាប់​តំណែង​កំពូល​តារាង​ក្នុង​ពូល។

ឯ​ខ្លា​ដុះ​ស្លាប​បែលហ្សិក ត្រូវ​Edin Dzeko ស៊ុត​ឲ្យ​ប៊ូស្នី​នាំ​មុខ ១​ទល់​នឹង​០ នៅ​នាទី​១៥ ប៉ុន្តែ​លទ្ធផល​ប្រែប្រួល​​នៅ​៨នាទី​បន្ទាប់ (នាទី ២៣) Fellaini តាម​បាន​១ស្នើ។ នៅ​ចុង​តង់​ទី​១ (នាទី ៤៤) កីឡាករ​វ័យ​ក្មេង​ Kevin de Bruyne ដែល​Man City ទើប​តែ​ទិញ​ពី​Wolfsburg ជា​ម្ចាស់​គ្រាប់​ទីពីរ មុន​ពេល​Eden Hazard ទទួល​បាន​បាល់​ប៉េណាល់ទី ៣-១ នៅ​នាទី ៧៨។

ពូលH៖ អ៊ីតាលី​ឡើង​កំពូល​តារាង បន្ទាប់​ពី​ក្រូអាត​រក​បាន​១ពិន្ទុ ក្រោយ​ស្មើ​Azerbaijan

៣ពិន្ទ​បន្ថែម​ពី​លទ្ធផល​ ១-០​របស់​អ៊ីតាលី លើ​ម៉ាល់តា ​​នៅ​នាទី​ទី ៦៩ គឺ​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​Southampton Graziano Pelle។









Post a Comment

 
Top