GuidePedia

0
ខ្សែ​បម្រើ​ការពារ​ Javier Mascherano ​បាន​លើក​ឡើង​ថា ​ខ្លួន​ស្អប់​មិន​ចង់​ក្លាយ​ដូច​ Lionel Messi ទេ ​ព្រោះ​​​តែ​មិត្ត​រួម​ក្រុម​​រូប​នេះ ទទួល​រង​​នូវ​ការ​រិះគន់ និង​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ធំ​សម្បើម ​ពី​អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។


ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​៤​សម័យ​កាល​ Messi ​គឺជា​តារា​សំណព្វ​ចិត្ត​នៅ​ក្រុម​ FC Barcelona ប៉ុន្តែ​នៅ​ក្រុម​ជម្រើស​ជាតិ​ បែរ​ជា​គោលដៅ​ធំ ដែល​​​អ្នកគាំទ្រ​ចាំ​តែ​រិះគន់ និង​ដាក់​កំហុស​ឲ្យ​ទៅ​វិញ។

Mascherano ​ដែល​ជា​មិត្ត​រួម​ក្រុម​ទាំង​នៅ​ Barcelona និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​លើក​ឡើង​ថា ​ខ្លួន​មិន​ច្រណែន​នឹង​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​ទេ ហើយ​ក៏​មិន​ចង់​ក្លាយ​​ខ្លួន​ដូច​នោះ​ដែរ ដោយ​និយាយ​ថា៖ “ខ្ញុំ​មិន​អាច​ទទួល​យក​បាន ហើយ​ក៏​មិន​ចង់​ក្លាយ​ខ្លួន​ដូច​ Messi ដែរ”។

អតីត​កីឡាករ​ក្រុម​ Liverpool រូប​នេះ បាន​​បន្ថែម​ទៀត​​ថា៖ “វា​ងាយ​ស្រួល​ទេ ដែល​អ្នក​និយាយ​អាក្រក់​ពី​គេ មុន​និយាយ​ពី​ខ្លួន​ឯង។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា Messi គាត់​ខិត​ខំ​ខ្លាំង​ណាស់ ដើម្បី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ជាក់​ស្ដែង ​ពេល​ប្រពន្ធ​គាត់​​ពពោះ ក៏​គាត់​នៅ​តែ​លេង​ឲ្យ​ក្រុម​​ទៀត”។

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​២​លើក​ ​នៅ​ 2014 World Cup និង​ 2015 Copa America ថែម​ទៀត ប៉ុន្តែ​បែរ​ជា​ចាញ់​ទាំង​២​លើក ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​សប្បាយ​ចិត្ត ដោយ​ពួកគេ​យល់​ថា Messi លេង​មិន​បាន​ល្អ ដូច​នៅ​ Barca។


កីឡាករ​វ័យ​៣១​ឆ្នាំ Mascherano និង​ Messi នឹង​ចាប់​ដៃ​សហការ​គ្នា​បន្ត​ទៀត ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​​ជម្រើស​ជាតិ​បូលីវី នៅ​ BBVA Compass Stadium ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ប្រកួត​មិត្តភាព នា​ថ្ងៃ​ទី​​សៅរ៍ ទៅ​០៥ ខែ​កញ្ញា​ចុង​សប្ដាហ៍​នេះ៕

Post a Comment

 
Top