អាជ្ញាកណ្ដាលបាល់ទាត់សញ្ជាតិប្រេស៊ីលម្នាក់ល្មើសវិន័យដកកាំភ្លើងគំរាមកីឡាករក្នុងតារាង ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកទស្សនា និងកីឡាករទាំងអស់នៅក្នុងតារាង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian របស់ចក្រភពអង់គ្លេសនាថ្ងៃទី២៩ កញ្ញាម្សិលមិញនេះ ។
ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Brumadinho របស់ប្រទេសប្រេស៊ីលតែម្ដង ដោយកាលនោះលោកអាជ្ញាកណ្ដាល Gabriel Murta ត្រូវបានកីឡាកររបស់ក្រុម Amantes de Bola ម្នាក់ទាត់មួយ និងវាយលោកមួយដៃ ក្រោមមកលោកក៏រត់សំដៅទៅបន្ទប់ផ្លាស់សំលៀកបំពាក់ ហើយត្រលប់មកវិញជាមួយនឹងកាំភ្លើងខ្លីមួយដើមតែម្ដង ។
ក្រោយកើតហេតុ លោកត្រូវបានគេនាំយកទៅពិភាក្សាជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្រ ហើយមិនត្រឹមតែប៉ុណ្ណោះ ឈ្មោះជាអាជ្ញាកណ្ដាលរបស់លោកត្រូវបានសហព័ន្ធបាល់ទាត់ពិចារណាអាចនឹងផ្អាកការធ្វើជាអាជ្ញាកណ្ដាលបណ្ដោះអាសន្ន ឬក៏បញ្ឈប់លែងឲ្យមានសិទ្ធធ្វើជាអាជ្ញាកណ្ដាលតែម្ដង ។
គួរបញ្ជាក់ផងដែរថា អាជ្ញាកណ្ដាល Gabriel Murta រូបនេះក៏មានមុខរបរជាប៉ូលិសផងដែរ ដូច្នេះហើយបានជាលោកមានសិទ្ធប្រើប្រាស់កាំភ្លើង ប៉ុន្តែក៏ មិន នឹកស្មានដល់ថាគាត់យកមកប្រើនៅលើវាលស្មៅដែរ ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖

Post a Comment