GuidePedia

0
ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋទម្ងន់៦៣,៥០០គីឡូក្រាមនៅលើសង្វៀនTIFFY ARENA សង្វៀនទី២របស់TV5 នៅល្ងាចថ្ងៃសៅរិ៍ ទី៣ ខែតុលា ឆ្នាំ២០១៥នេះ សម្រាប់ការប្រកួតវគ្គជម្រុះចុងក្រោយ នៅក្នុងពូលAដែលមានអ្នកប្រដាល់កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិអង់គ្លេស១ រូប។


ពូលAលើកទី៣នេះអ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លឹបគីសែនមានរិទ្ធប៉ះជាមួយអ្នកប្រដាល់ ឈាន ហុង សមាគមកីឡាក្រសួងការពារជាតិ។ វ៉ាន់ ចាន់វ៉េត និងឈាន ហុងសុទ្ធតែឈ្នះ២ប្រកួតមាន៦ពិន្ទុដូចគ្នា ដូច្នេះសម្រាប់ការប្រកួតលើកនេះ អ្នកទាំង២នាក់ ទោះឈ្នះ ឬចាញ់ ក៏ពួកគេឡើងទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្វ័យ ប្រវត្តិហើយ។

ចំណែកអ្នកប្រដាល់ សេក គឹមភាព ក្លឹបអង្គរមានជ័យខេត្តសៀមរាប ជួបប្រកួតជាមួយអ្នកប្រដាល់ អង់គ្លេស Hector Tou នោះ ប្រហែលជាជួបសំណាងបានឈ្នះ ដោយស្វ័យប្រវត្តិហើយ ព្រោះថា អ្នកប្រដាល់អង់គ្លេសនោះ កាលពីចុងសប្ដាហ៍មុនជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានបោះបង់ការប្រកួតក្នុងការប្រកួតជម្រុះលើក ទី២ជាមួយវ៉ាន់ ចាន់វ៉េតអស់មួយប្រកួតទៅហើយ ហើយលើកនេះក៏មិនដឹងថា គេជាសះស្បើយអាចមកប្រកួតបាន ឬមិនបាននោះទេ។


សម្រាប់ការប្រកួតលើកនេះរបស់អ្នកប្រដាល់ សេក គឹមភាព និងអ្នកប្រដល់Hector Tou គឺជាការប្រកួតបង្ក្រប់កិច្ចតែប៉ុណ្ណោះ ព្រោះពួកគេបានចាញ់២ប្រកួតដូច គ្នាទទួលបាន២ពិន្ទុផងដែរ៕

Post a Comment

 
Top