អ្នកប្រដាល់ទម្ងន់៦៥គីឡូក្រាម៤រូបនឹងឡើងប្រកួតដណ្ដើមពានអនុស្សាវរីយ៍បាយ័នលើកទី៣សម្រាប់ឆ្នាំ២០១៥នេះ។ អ្នកប្រដាល់ទាំង៤រូបនោះរួមមានម៉ៅ ដាំដូចមកពីក្លិបខ្លារខិនមានរិទ្ធ, ភុំ ផលឡែនក្លិបរស្មីភូមិគាបខេត្តបន្ទាយជ័យ, នូវ ស៊ីថាក្លិបតាឡីដំរីមានរិទ្ធ និងចាន ប៊ុនលាភក្លិបនិរោធមានជ័យ។
ពួកគេទាំង៤នាក់នេះនឹងជួបប្រកួតគ្នានៅល្ងាចថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០១៥នេះនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ ការប្រកួតប្រព្រឹត្តទៅតាមរូបមន្តជាMarathon គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀតទាល់តែរកឃើញជើងឯកម្ចាស់ពានក្នុងពេលតែមួយ។
ការប្រកួតចែកចេញជាពីរដំណាក់កាលដែលដំណាក់កាលទី១ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ៗ ហើយពីរនាក់ដែលឈ្នះនោះត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ដែលជាការប្រកួតផ្តាច់ព្រ័ត្រដណ្ដើមពានអនុស្សាវរីយ៍របស់ស្ថានីយទូរទស្សន៍បាយ័នដែលអមដោយរង្វាន់ប្រាក់លាននោះ។
គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១គឺប្រកួតតែ៣ទឹកប៉ុណ្ណោះដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រគឺវាយ៥ទឹកតែមួយទឹកវាយតែ២នាទីទេ។
សម្រាប់ការជួបគ្នាគូមុនដំបូងគេនោះគឺម៉ៅ ដាំដូចត្រូវជួបជាមួយភុំ ផលឡែន។ ពីរនាក់នេះមិនធ្លាប់ដែលជួបប្រកួតគ្នានោះទេកន្លងមក។ ម៉ៅ ដាំដូចបាត់មុខយូរហើយឯភុំ ផលឡែនគេទើបតែវិលត្រឡប់មកកាន់សង្វៀនវិញដែរ ក្រោយពីផ្អាកការប្រកួតរាប់ឆ្នាំមកនោះ។ ដូច្នេះជំនួបលើកនេះប្រៀបដូចជា ការជួបគ្នាលើកដំបូងសម្រាប់អ្នកប្រដាល់ទាំងពីរនេះ។
ទោះជាយ៉ាងណាសម្រាប់ការប្រកួតលើកនេះមិនអាចទាយមុនបានថា អ្នកណាឈ្នះអ្នកចាញ់នោះឡើយ។ ម៉ៅ ដាំដូចគេប្រកួតខ្លាំងវាយមិនបន្ធូរដៃទេ ប៉ុន្តែគេមានកម្ពស់ទាបបន្តិចដែលពិបាកក្នុងការយកឈ្នះលើដៃគូនោះ។
ភុំ ផលឡែនគេខ្ពស់ហើយស្នៀតប្រដាល់របស់គេក៏ល្អ និងខ្លាំងមិនចាញ់ដាំដូចប៉ុន្មានទេ គ្រាន់តែគេបោះបង់សង្វៀនយូរឆ្នាំប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តីម៉ៅ ដាំដូចមិនប្រាកដថា យកឈ្នះផលឡែនបាននោះឡើយ។ ចាំមើល តើដាំដូច ឬក៏ផលឡែនដែលឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះ? ។
ចំពោះអ្នកប្រដាល់នូវ ស៊ីថា និងចាន់ ប៊ុនលាភវិញ ពួកគេពីរនាក់នេះជាជើងខ្លាំងដូចគ្នា។ ពួកគេទាំងពីរនាក់នេះ ពុំដែលប៉ះប្រកួតគ្នាទេកន្លងមក។ នូវ ស៊ីថាមិនត្រូវបានគេរំពឹងថា ឈ្នះចាន់ ប៊ុនលាភនោះឡើយ ដោយសារ ស៊ីថា មានផ្លែមិនជាល្អដូចជាប៊ុនលាភនោះទេ។ មួយទៀត ស៊ីថា រាងទាបបន្តិច ហើយកម្លាំងស៊ុហ្វរបស់ស៊ីថា ក៏មិនសូវរឹងមាំដូចប៊ុនលាភដែរ។
ប៉ុន្តែយ៉ាងណាគេក៏មិនទាន់ច្បាស់ថា ចាន់ ប៊ុនលាភ ឈ្នះនូវ ស៊ីថានោះដែរ ព្រោះស៊ីថា ក៏ជាអ្នកប្រដាល់ដែលសំបូរកលល្បិចក្នុងការប្រកួតដែរ។ ដូច្នេះចាំមើលការប្រកួតជាក់ស្តែង តើចាន់ ប៊ុនលាភ ឈ្នះ ឬក៏នូវ ស៊ីថាឈ្នះនោះ ? ។
គួរបញ្ជាក់ថា កាលពីវាយដណ្ដើមពានប្រាក់លានទម្ងន់៦៥គីឡូក្រាមលើកទី១ដែលប្រព្រឹត្តធ្វើកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមកនេះ អ្នកដែលដណ្ដើមបានជាជើងខ្លាំងលេខ១នោះគឺលួន សុខខេង ក្លិបអាស៊ីកីឡាក្រោយវាយឈ្នះធី តុងហ៊ី ក្លិបសាលវ័ន្តកីឡាក្នុងវគ្គផ្តាច់ព្រ័ត្រ។ ទម្ងន់៦៥គ.ក្រលើកទី២បានទៅលើអ្នកប្រដាល់ពេជ្រ ម៉ាប់ក្លិបសាលវ័ន្តកីឡា ដោយយកឈ្នះវ៉ែន ហ៊ុនជីវ៉ុនក្លិបកងកេងមានរិទ្ធដោយពិន្ទុក្នុងការប្រកួតផ្តាច់ព្រ័ត្រ។
ចាំមើលពានទម្ងន់៦៥គីឡូក្រាមលើកទី៣នេះ នឹងបានទៅអ្នកប្រដាល់រូបណាមួយក្នុងចំណោមម៉ៅ ដាំដូច , ភុំ ផលឡែន , នូវ ស៊ីថា និង ចាន់ ប៊ុនលាភនេះ ?៕

Post a Comment