តោខៀវ Chelsea នឹងត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Southampton ក្នុងការប្រកួតពានរង្វាន់ English Premier League សប្ដាហ៍ទី៨នៅម៉ោង១១:៣០នាទីយប់នេះ។ ចាំមើល Southampton ដែលមិនទាន់ស្គាល់ជ័យជម្នះក្នុងផ្ទះ Chelsea តាំងពីឆ្នាំ២០០២មកនោះ អាចបង្កើតអ្វីដែលថ្មីបានអត់?
សម្ដីលោក Jose Mourinho ៖
Mourinho បាននិយាយមុនប្រកួតនៅយប់នេះថា៖ “ខ្ញុំបាននិយាយបានថា វាជាពេលអាក្រក់ខ្លាំងណាស់សម្រាប់ខ្ញុំប៉ុន្មានប្រកួតមកនេះ។ វាជាបទពិសោធន៍ល្អមួយ ហើយខ្ញុំមិនដឹងថាវាអាចកើតមានទៀតឬអត់នោះទេ។ កីឡាករទាំងអស់ដឹងថាខ្លួនមានកំហុស។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេនៅកន្លែងរបស់អ្នក ប៉ុន្តែគ្មាននរណាគេខ្វល់ចំពោះរឿងនេះទេ។ ចាប់ពីប្រកួតនេះទៅ យើងត្រូវត្រលប់ទៅកាន់អ្វីដែលយើងមានវិញ។ ឈ្នះគឺជារឿងសំខាន់បំផុត”។
លោក Ronald Koeman អ្នកចាត់ការក្រុម Southampton បាននិយាយបន្តិចដែរថា៖ “ជាធម្មតាពួកគេត្រូវការពារតំណែងជើងឯក ព្រោះវាជាអ្វីដែលគេត្រូវធ្វើ។ ឆ្នាំនេះមិនដូចឆ្នាំមុនទេ ពួកគេលេងមិនល្អឡើយ។ ប្រហែលជាប្រព័ន្ធការពារមានបញ្ហាបន្តិច។ ប្រសិនបើអ្នកមើលគ្រាប់បាល់ដែលសុទ្ធចូលពួកគេ ហើយប្រៀបធៀបទៅរដូវកាលមុន អ្នកនឹងដឹងថាខុសគ្នាយ៉ាងណា”។
ជើងកីឡាករ ៖
Chelsea នឹងអវត្តមានកីឡាករ Diego Costa ហើយអាចជំនួសវិញដោយ Loic Remy ឬ Radamel Falcao។ អ្នកចាំទី Thibaut Courtois ក៏មិនអាចចូលលេងបានដែរក្នុងប្រកួតនេះ ដូច្នេះ Asmir Begovic នឹងបានចូលលេងដដែល។ ជម្រើស១១នាក់ដំបូងរបស់តោខៀវនៅយប់នេះអាចជា Begovic , Ivanovic , Terry , Cahill , Azpilicueta , Matic , Fabregas , Pedro , Oscar , Hazard និង Remy។
កីឡាករចំណូលថ្មីរបស់ Southampton ដែលទើបនឹងទិញចូល Jordy Clasie អាចត្រលប់ចូលហ្វឹកហាត់វិញបានហើយ ក្រោយជាសះស្បើយពីរបួស។ ដូច្នេះជម្រើស១១នាក់ដំបូងនៅយប់នេះអាចជា Stekelenburg , Cedric , Fonte , Van Dijk , Bertrand , Wanyama , Ward-Prowse , Tadic , Davis , Mane និង Pelle។
ប្រវត្តិជួបគ្នា ៖
១៣ប្រកួតចុងក្រោយដែលក្រុមទាំងពីរជួបគ្នាគឺ Southampton ឈ្នះតែម្ដងប៉ុណ្ណោះ ក្រៅពីនេះស្មើ៥ចាញ់៧ ។ ជ័យជម្នះចុងក្រោយនៅ Stamford Bridge របស់ Southampton គឺខែមករាឆ្នាំ២០០២ ។
ព្យាករណ៍សម្រាប់គូនេះ Chelsea ២-១ Southampton ។
សម្រាប់គូផ្សេងទៀតដែលប្រកួតនៅយប់នេះដែរគឺ៖

Post a Comment