ក្លឹបបាល់ទាត់ របស់ប្រទេសប្រេស៊ីល Fluminense បានបញ្ជាក់នៅថ្ងៃនេះថា ពួកគេបានបញ្ចប់កិច្ចសន្យាកុងត្រា របស់ខ្សែប្រយុទ្ធ Ronaldinho។ កីឡាករវ័យ៣៥ឆ្នាំសញ្ជាតិប្រេស៊ីល បានយល់ព្រមជាមួយក្លឹបខាងលើ លុបចោលកិច្ចសន្យាដោយលេងបានត្រឹមតែបីខែប៉ុណ្ណោះ។
បន្ថែមពីនេះក្លឹប Fluminense ក៏បានបញ្ចេញសេចក្ដីថ្លែងការមួយ នៅក្នុងគេហទំព័រផ្លូវការដោយពន្យល់ពីមូលហេតុដែលកុងត្រារបស់កីឡាកររូបនេះត្រូវបញ្ចប់។
ខាងក្រោមនេះជាសេចក្ដីថ្លែងការទាំងស្រុងរបស់ក្លឹប៖
Fluminense សូមប្រកាសជាផ្លូវការថាRonaldinho Gaucho បានបញ្ចប់កិច្ចសន្យា នៃការលេងជាមួយក្លឹបហើយៗការបញ្ចប់ មានការយល់ព្រមពីភាគីទាំងសងខាង។
ចាប់តាំងពីមានទំនាក់ទំនងពីដំបូងជាមួយមន្ត្រីរបស់ក្លឹប កីឡាករព្រមទាំងអ្នកតំណាងរបស់កីឡាករបានដោះស្រាយជាមួយនឹងក្លឹបដោយមានវិជ្ជាជីវៈនិងការគោរពគ្នាទៅវិញទៅមក។នេះជាអាកប្បកិរិយាដ៏វិជ្ជមានរបស់កីឡាករជាមួយក្លឹបដែលបានបង្ហាញនៅក្នុងការហ្វឹកហាត់ជាមួយជាមួយមិត្តរួមក្រុម។ Fluminense និង Ronaldinho សង្ឃឹមថានៅតែមានទំនាក់ទំនងល្អជាមួយក្លឹបនិងអាចធ្វើការលើគម្រោងផ្សេងៗនៅពេលអនាគតបាន។
ក្លឹបបានកត់សម្គាល់ថាការចុះហត្ថលេខាលើកីឡាករ Ronaldinhoរយៈពេលបីខែកន្លងមកនេះបានធ្វើឲ្យមានកើនឡើងនូវទំនាក់ទំនងទីផ្សារច្រើនលើសពីការរំពឹងទុក ការកើនឡើងប្រាក់ចំណូលរបស់ក្លឹបដោយការលក់សម្ភារៈឈុតកីឡាករ និងមានដៃគូសហការកាន់តែច្រើន។
Ronaldinho ក៏បានបង្ហាញថាFluminense អាចទទួលការលើកទឹកចិត្តពីគាត់ដែលជាកីឡាករល្អលំដាប់ពិភពលោក។ ក្លឹបគោរពនូវការសម្រេចចិត្តរបស់គាត់។ Fluminenseសូមថ្លែងអំណរគុណដល់ Ronaldinho និងជូនពរគាត់ឲ្យមានសំណាងល្អនាពេលអនាគត។

Post a Comment