Andres Iniesta បានរងរបួសសរសៃពួរ អំឡុងការប្រកួតដែល Barcelona វាយបកយកឈ្នះ Bayer Leverkusen នៅ Champions League យប់មិញនេះ។ របួសនេះ មានន័យថា ក្រុមជើងឯកអេស្ប៉ាញមួយនេះ ត្រូវបាត់បង់កីឡាករសំខាន់ម្នាក់ទៀត បន្ទាប់ពី Lionel Messi ក៏ខកខានលេងរយៈពេលជិត២ខែផងដែរ ដោយសាររបួសជង្គង់។
Barca មិនទាន់បញ្ជាក់ថារបួសនេះ នឹងធ្វើឲ្យ Iniesta អវត្តមានយូរប៉ុណ្ណានោះទេ ប៉ុន្តែកាសែតកីឡា Catalan Sport បានរាយការណ៍ថាកីឡាករវ័យ៣១ឆ្នាំ នឹងអវត្តមានពីទីលាន១ខែ។ បើដូច្នោះមែន មានន័យថា Iniesta នឹងមិនអាចលេងបានទេ ពេលជួប Sevilla, Rayo Vallecano និង Eibar រួមនឹងវគ្គជម្រុះ Euro ពេលអេស្ប៉ាញប៉ះលុចសំបួរ និងអ៊ុយក្រែន។
អ្នកចាត់ការក្រុម លោក Luis Enrique បាននិយាយថា៖ “រឿងរ៉ាវរបួសរបស់ Iniesta គឺជារឿងសោកសៅ ទីមួយគឺសម្រាប់កីឡាករផ្ទាល់ និងទី២គឺដោយសារបញ្ហារបួសបានក្លាយជារឿងហួសចិត្តមួយ។ វាបានក្លាយជាបញ្ហា តែយើងនឹងបង្ហាញប្រាប់គេឯង ថាយើងនឹងនៅតែអាចប្រកួតប្រជែងបាន។ ខ្ញុំរីករាយដែលក្រុមអាចសម្របបាន ហើយខ្ញុំនឹងធ្វើឲ្យកីឡាករមានទំនុកចិត្តខ្លាំងជាងនេះទៀត”។
ក្រោយ Messi របួសជិត២ខែ ឯកីឡាករប្រេស៊ីល Rafinha របួសយ៉ាងហោច៦ខែ ធ្វើឲ្យលោក Enrique នៅសល់តែខ្សែបម្រើ និងខ្សែប្រយុទ្ធតែ៧នាក់ប៉ុណ្ណោះនៅក្នុងក្រុមឈុតធំ។ របួសនេះគឺចំពេលដែល Barca ជាប់បម្រាមទិញកីឡាកររហូតដល់ខែមករា។
នៅក្នុងការប្រកួតយប់មិញនេះ Iniesta ត្រូវប្ដូរចេញនៅនាទី៦៩ ជំនួសវិញដោយ Jordi Alba នៅពេលដែលក្រុមអ្នកមានបុណ្យកំពុងត្រូវ Leverkusen នាំមុខ ១-០។ យ៉ាងណាក្ដី ក្រុមលោក Luis Enrique នៅតែរក៣ពិន្ទុបាន ដោយការស៊ុតម្នាក់១គ្រាប់របស់ Sergi Roberto និង Luis Suarez នៅ១០នាទីចុងក្រោយ៕

Post a Comment