តារាបាល់ទាត់ Mesut Ozilរបស់ក្លិបកាំភ្លើងធំ Arsenalបាននិយាយថា លោកត្រូវតែមានរដូវកាលមួយដ៏ជោគជ័យ ប្រសិនបើចង់សម្រេចមហិច្ឆតាឈ្នះរង្វាន់កីឡាករឆ្នើមពិភពលោក Ballon d’Or នោះ។
Mesut Ozil តាំងចិត្តពង្រឹងសម្ត្ថភាពខ្លួនឯងនៅរដូវកាលនះដើម្បីជួយក្រុមនិងប្រទេសឲ្យទទួលជ័យជំនះគ្រប់យ៉ាងដើម្បីមានឱកាសឈ្នះពានរង្វាន់ Ballon d’Or គួរឲ្យដឹងថា កីឡាករ Lionel Messi និង Cristiano Ronaldo គឺជាកីឡាករតែ២នាក់ ដែលបានឈ្នះរង្វាន់មួយនេះ រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១០រហូតមក។
ដោយឡែក កីឡាករ Ozil រកបានតែ៥គ្រាប់ប៉ុណ្ណោះពី៣២ប្រកួតសម្រាប់ក្រុម Arsenalកាលពីរដូវកាលមុន ហើយពេលនេះត្រូវបានគ្រូបង្វឹកដ Arsene Wengerជម្រុញឲ្យគាត់ខិតខំខ្លាំងជាងនេះ បើពុំដូច្នេះនឹងបាត់បង់តំណែងលេងរបស់គាត់ជាក់ជាពុំខាននោះឡើយ។
នៅពេលសួរថា តើគាត់ចង់ឈ្នះពានរង្វាន់បុគ្គលដែរឬទេ កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ងម្នាក់នេះ បាននិយាយថា ជាការពិតខ្លាំងណាស់ ហើយលោកនឹងក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយនារដូវកាលនេះ។
លោកបានបញ្ជាក់ទៀតថា ការងារសំខាន់របស់លោកពេលនេះ ត្រូវតែចេះធ្វើជាមនុស្សអាត្មានិយមម្នាក់ ដើម្បីអាចសម្រេចគោលដៅរបស់ខ្លួនបាន ក្នុងនាមជាកីឡាករឆ្នើមពិភពលោក៕

Post a Comment