GuidePedia

0
សម្ពាធ​ផ្សេង​ៗ​នឹងស្ថិត​នៅលើ Manchester City ខណៈ​ដែល​ក្រុម​របស់​លោក Manuel Pellegrini នឹងធ្វើ​ដំណើរ​ទៅ​កាន់​អាល្លឺម៉ង់​ដើម្បី​ជួប​ជាមួយ​នឹងក្រុម Borussia Moench-​engladbach​។


Man City ៖
ក្រោយ​ពី​រងបរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Juventus កាល​ពីថ្ងៃ​ប្រកួតទី ១ Man City បាន​ឃើញ​ការចាប់ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ពួកគេក្នុងក្របខ័ណ្ឌ Premier League នា​រដូវកាលនេះ ធ្លាក់​ចូល​ក្នុង​ផ្សែងងងឹតយ៉ាងអួអាប់​ចាប់​តាំងពី​ការបរា​ជ័យ​នោះ​មក ពោល​គឺ​ពួកគេ​បានចាញ់​ក្រុម West Ham United និង Tottenham Hotspur។

ប៉ុន្តែ ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne នឹង​វិលទៅកាន់​អាល្លឺម៉ង់ ដែល​កន្លែង​រូបគេ​បាន​បង្ហាញពីទម្រង់​លេង​ដ៏​អស្ចារ្យកាល​ពី​មុន​សម្រាប់​ក្រុម Wolf-​sburg​។ ចាំមើលតើ De Bruyne អាចជួយMan City បានអត់ ?

Borussia Moenchengladbach ៖
ចំណែក Gladbach ក៏ទទួលបរាជ័យដែរនៅ​ប្រកួតជុំទី ១ នៅ​លើទឹក​ដីក្រុម Sevilla ៣-០ ក្នុង​ការ​ប្រកួត​បើកឆាក​ក្នុងពូល ។ ប៉ុន្តែសម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Bundes Liga វិញក្រុម Borussia Moenchengladbach ហាក់បីដូចជាឡើងទម្រង់លេងគួរសមក្រោយពីយកឈ្នះ VfB Stuttgart ៣-១ និង ឈ្នះ Augsburg ៤-២ ។

Post a Comment

 
Top