GuidePedia

0
Adidas ដែល​​ជា​ក្រុម​ហ៊ុន​ផលិត​សម្ភារ​កីឡា​របស់​អាល្លឺ​ម៉ង់ បាន​​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ពួក​គេ​បាន​យល់​ព្រម​បន្ត​​ការ​ឧប​ត្ថម្ភ​របស់​គេ​​ចំពោះ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អេ​ស្ប៉ាញ​ហៅ​កាត់​ថា RFEF រហូត​ដល់​ឆ្នាំ​២០២៦​។


ស្ថិត​ក្រោម​​លក្ខ​ខណ្ឌ​ផ្សេង​ៗ​នៃ​ការ​ព្រម​ព្រៀង​គ្នា​នេះ ដែល​ត្រូវ​បាន​​គ្រោង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​អាល្លឺ​ម៉ង់​មួយ​នេះ នឹង​បន្ត​​ផ្គត់​ផ្គង់​​សម្លៀក​បំពាក់ និង​​សម្ភារ​ផ្សេង​ៗ​ដល់​រាល់​សមា​​ជិក​​របស់ RFEF ទាំង​អស់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ផង​ដែរ​។

Members-of-the-Spanish-National-Soccer-Team-Pose-with-their-2010-FIFA-World-Cup-Trophy-at-an-adidas-Event-at-WeGotSoccer-in-Boston លោក Herbert Hainer ប្រធាន​ប្រតិ​បត្តិ​ក្រុម​ហ៊ុន Adidas បាន​ឲ្យ​ដឹង​ថា៖ «Adidas គឺ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ក្នុង​កីឡា​បាល់​ទាត់ ហើយ​អេ​ស្ប៉ាញ ជា​​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដ៏​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​ដែល​ធ្វើ​ឲ្យ​​ភាព​ជា​ដៃ​គូ​នេះ​ស្ថិត​ក្នុង​​​កម្រិត​ដ៏​ស័ក្តិ​សម​បំផុត​»​​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​នឹង​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​​បន្ត​ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​របស់​យើង និង​គាំ​ទ្រ​សហ​ព័ន្ធ​កីឡា​បាល់​​ទាត់​អេ​ស្ប៉ាញ​​សម្រាប់​ភាព​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនា​គត​»​។ កាល​ពី​ឆ្នាំ​មុន Adidas បាន​ផ្តួល​ក្រុម​ហ៊ុន​ជា​គូ​ប្រជែង Nike ដើម្បី​ចុះ​​កិច្ច​ព្រម​ព្រៀង​ឧប​ត្ថម្ភ​​មួយ​ជា​មួយ​នឹង​ក្រុម​យក្ស​​អង់​គ្លេស Manchester United របស់​ក្រប​ខ័ណ្ឌ Premier League៕

Post a Comment

 
Top