GuidePedia

0
Lionel Messi ​បាន​ក្លាយ​ជា​អ្នក​ជួយ​សង្គ្រោះ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​នៅ​នាទី​៨៩ ដោយ​ការ​ទាត់​ចូល​ប្រឡោះ​ជើង​របស់​អ្នក​ចាំ​ទី ដែល​ធ្វើ​ឱ្យ​ក្រុម​អាហ្សង់ទីន​បាន​ស្មើ​​ម៉ិចស៊ីកូ ​ដោយ​លទ្ធផល ២-២ ​ក្នុង​ប្រកួត​មិត្តភាព​ព្រឹកមិញ។


ក្រុម​ជើង​ខ្លាំង​អាហ្សង់ទីន​ខក​ចិត្ត​ជា​ខ្លាំង បន្ទាប់​​ពី​ត្រូវ​ម៉ិចស៊ីកូ​​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់ ដោយ​គ្រាប់​ទី​មួយ​ធ្វើ​បាន​ដោយ Javier Hernandez (Chicharito ) ​នៅ​នាទី​១៩​​ និង​មួយ​គ្រាប់​ទៀត​រក​បាន​ដោយ Hector Herrera ​នៅ​នាទី​៧០។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មាន​រហស្សនាម​ថា​ពពក​ស ​មិន​ឱ្យ​បាក់​មុខ​នោះ​ទេ ពោល​គឺ​នៅ​នាទី​៨៥ Sergio Aguero ​រក​បាន​មួយ​គ្រាប់​វិញ ហើយ​ដល់​នាទី​៨៩ ខ្សែ​ប្រយុទ្ធ Messi ​ថែម​បាន​មួយ​គ្រាប់​ទៀត។ ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២ លើ​ទឹកដី​កណ្ដាល (សហរដ្ឋ​អាមេរិក)។


ខាង​ក្រោម​នេះ​ជា​វីដេអូ​ខ្លី​ៗ​ក្នុង​ការ​ប្រកួត៖

Post a Comment

 
Top