GuidePedia

0
ខ្សែ​ប្រយុទ្ធ​ Nicklas Bendtner ​ដែល​​មាន​រហស្សនាម​ថា “Lord Bendtner” បាន​ក្លាយ​ជា​វីរបុរស​របស់​​ក្រុម Wolfsburg បន្ទាប់​ពី​​ស៊ុត​គ្រាប់​ចុង​ម៉ោង​តាម​ស្មើ​ ១-១ និង​ស៊ុត​គ្រាប់​​ប៉េណាល់ទី​ចុង​ក្រោយ ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​ យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​អាល្លឺម៉ង់ Baryern Munich ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី និង​លើក​ពាន​ German Super Cup កាល​ពី​យប់​មិញ។


​Baryern បាន​នាំ​មុខ​មុន តាំង​ពី​នាទី​៤៩ ដោយ​ខ្សែ​បម្រើ​​ឆ្នើម​ Arjen Robben ​ប៉ុន្តែ​នៅ​ចុង​ម៉ោង​ នាទី​៨៩​ទៅ​ហើយ​ Bendtner បាន​ស៊ុត​គ្រាប់​តាម​ស្មើ​ ១-១ ឲ្យ​ Wolfsburg បន្ត​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​ Kevin De Bruyne ​បញ្ជូន​កាត់​បាន​យ៉ាង​ល្អ។ ​លទ្ធផល​នេះ​បាន​អូស​បន្លាយ​រហូត​ចប់​ ការ​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត ដូច្នេះ​ទើប​សម្រេច​កាត់​ក្ដី​គ្នា​ដោយ​បាល់​ប៉េណាល់ទី។

Xabi Alonso ​ជា​អ្នក​ស៊ុត​អត់​បាន​សម្រេច​ ដោយសារ​អ្នកចាំទី​​អ្នកចាំទី​​ក្រុម​ Wolfsburg យក​ជើង​សង្គ្រោះ​បាន ខណៈ​ដែល​ Lord Bendtner ជា​ពេជ្ឈឃាដ​ចុង​ក្រោយ​ ​ជួយ​ឲ្យ​​ក្រុម​មួយ​នេះ​ (Wolfsburg) លើក​ពាន​បាន​សម្រេច។

លទ្ធផល​នេះ​មាន​ន័យ​ថា អ្នកចាត់ការ​ Pep Guardiola ​​​នៅ​តែ​មិន​ដែល​​ឈ្នះ​ពាន​រង្វាន់​ German Super Cup នេះ​ ដោយ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ គឺ​ Bayern ចាញ់​ Borussia Dortmund ២​ឆ្នាំ​​ជាប់ៗ​គ្នា​ផង​ដែរ៕



Post a Comment

 
Top