GuidePedia

0
ក្លឹប​យក្ស​អង់គ្លេស​ Manchester​ United នៅ​តែ​រំពឹង​ទុក​ថា ​ពួក​គេ​មិន​បោះបង់​ចោល ​នូវ​ការ​ចុះ​កុង​ត្រា​ជាមួយ ​​បម្រើ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Real Madrid កីឡាករ Gareth Bale នោះ​ទេ។​​នេះជាការ​អះអាង​របស់កាសែត​ The Sunday Express​ របស់​អង់គ្លេស​។


បិសាច​ក្រហម ​ធ្លាប់​មាន​ទំនាក់​ទំនង​ធ្វើ​ការ​ផ្ទេរ​ Bale មក​ Old Trafford ​កាល​ទើប​ចប់​រដូវ​កាល​មុន​ ប៉ុន្តែ​រូប​គេ​មាន​បំណង​លេង​នៅ​ Real ​បន្ត​ទៀត ​បន្ទាប់​ពី​គ្រូ​បង្វឹក​ថ្មី​លោក​ Rafa Benitez សន្យា​ថា​គាត់នឹងឲ្យកីឡាករ​រូប​នេះ​ជួយ​ក្លឹប​លើកពាន​ឡើង​វិញ។

បន្ថែម​ពី​ការ​ចង់​បាន​របស់​ខ្លួន​ ការ​លក់​ ខ្សែ​បម្រើ​ស្លាប​ Angel Di Maria ​ទៅ​ឲ្យ​ Paris Saint Germain ​ជា​មូល​ហេតុ​ដែល​គេហទំព័រ ​​Daily Express ​និយាយ​ថា​ United ត្រឡប់​មក​ចែ​ចង់​ Bale វិញ។


គេហទំព័រ​ខាង​លើ​និយាយ​ថា​ បិសាច​ក្រហម ​នឹង​ត្រៀម​លុយ​ច្រើន​មហិមា​ជាង ​Real Madrid​ ទិញ​ Bale​ ពី​ Spurs ​ទៅ​ទៀត​ ដើម្បី​ធ្វើ​យ៉ាង​ណា​យក​កីឡាករ​សញ្ជាតិ​វេល​រូប​នេះ​មក​ Manchester​ Unitedឲ្យទាល់តែបាន។

Post a Comment

 
Top