GuidePedia

0
កាល​បរិច្ឆេទ ​នៃ​ការ​ប្រកួត​រវាង​ភ្នំពេញ​ក្រោន​ ជាមួយ ​អគ្គស្នងការ​នគរបាល​ជាតិ ​ត្រូវ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​០១​ខែ​សីហា​វេលា​ម៉ោង​៥​និង​៣០​នាទី​​ម្សិលមិញ​ទេ​​ ប៉ុន្តែ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ​ក្រុម​ទាំង​ពីរ​សម្រេច​ប្ដូរ​មក​ប្រកួត​នៅ​ថ្ងៃ​នេះ ​វេលា​ម៉ោង​៣ ​និង​៣០​រសៀល​វិញ​ក្នុង​កីឡដ្ឋាន​ RSN ​ដដែល។


ដោយ​ឡែក​សម្រាប់​ជម្រើស​ដំបូង​១១​នាក់ ​របស់​ភ្នំពេញ​ក្រោន​នៅ​រសៀល​នេះ​មាន៖

អ្នកចាំទី៖ យោគ អារី
ខ្សែការពារ៖ ដានី, បូរីស,(ប្រធានក្រុម) Obadin, មករា
ខ្សែ​បម្រើ៖ ប៊ីន ធារី, ស៊ូហាណា, សុខថន, Koroma, សារី ម៉ាត់ណូរ៉ូទីន
ខ្សែប្រយុទ្ធ៖​ Bisan

សូម​បញ្ជាក់​ការ​ប្រកួត​ឡើង​វិញ ​រវាង​ភ្នំពេញ​ក្រោន​នៅ​រសៀល​នេះ ​ត្រឹម​តែ​៦៥​នាទី​តែ​ដោយ​សារ​តែ​ល្ងាច​ម្សិលមិញ​ប្រកួត​បាន​២៥​នាទី​ហើយ។ ការ​ប្រកួត​នេះ​អ្នកគាំទ្រ​អាច​ចូល​ទស្សនា​ ដោយ​សេរី​ដោយ​មិន​ចាំ​បាច់​ទិញ​សំបុត្រ​នោះ​ទេ។

គូរ​ផ្សេង​ទៀត​ដែល​ប្រកួត​នៅ​ថ្ងៃ​នេះ៖

ណាហ្គាវើល​ ជួប គិរីវង្សសុខសែនជ័យនៅ​កីឡដ្ឋាន​ជាតិ​បាទី​ម៉ោង​៖ ៣និង​៣០នាទី
អាស៊ីអឺរ៉ុប​ជួប​ការពារជាតិ​នៅ​បាទី​ដែរ​ដោយ​ស្ដាត​ចាស់​ជាប់​ទទួល​ការ​ប្រកួត​រវាង​ប្រ៊ុយណេ​និង​ឡាវ​ក្នុង​ពានរង្វាន់​AFF U16 Championship។

Post a Comment

 
Top