GuidePedia

0
ក្រុម Manchester United ​បាន​បង្ហាញ​ឯកសណ្ឋាន​ថ្មី​ដែល​មាន​ Logo ​ក្រុមហ៊ុន Adidas ​ជា​ផ្លូវ​ការ​ហើយ ដើម្បី​ត្រៀម​ពាក់​សម្រាប់​រដូវ​កាល​ថ្មី​ដែល​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ។


Man Utd ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Adidas ​រយៈ​ពេល​១០​ឆ្នាំ​ក្នុង​ទំហំ​ទឹក​ប្រាក់​៧៥០​លាន​ផោន (១ ១៧១​លាន​ដុល្លារ​អាមេរិក) ​បន្ទាប់​ពី​ចប់​កុងត្រា​ជាមួយ Nike ។ ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ដ៏​ធំ​នេះ​ ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ពួកគេ​នឹង​ទទួល​បាន ១,៥​ពាន់​លាន​ផោន​វិញ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ដូចគ្នា​ដោយសារ​លក់​សំលៀកបំពាក់​របស់​ក្លិប Manchester United ។

ចំពោះ​ឯកសណ្ឋាន​ថ្មី​នេះ​ដែរ​គឺ​ត្រូវ​រចនា​ឡើង​ដោយ​មាន​ក​អក្សរ V ​និង​មាន​ឆ្នូត​ស​៣​​ឆ្នូត​នៅ​លើ​ស្មា ដូច​រូប​ខាង​ក្រោម​នេះ៖

Post a Comment

 
Top