GuidePedia

0
តាម​ប្រភព​គេហទំព័រ ​របស់​គណៈកម្មការ​ជាតិ​អូឡាំពិក​ បាន​ឲ្យ​ដឹង​ថា​ សម្ដេច​ហ៊ុន សែន​ បាន​ឧបត្ថម្ភ​ដល់​ ជយលាភី​មេដាយ​ស៊ីហ្គេម ចំនួន ១៤០៥០០ដុល្លារ កាល​ពី​ល្ងាច​ថ្ងៃ​ទី ​៣១​ ខែ​​ កក្កដា ​ឆ្នាំ​ ២០១៥​ នៅ​ទី​ស្នាក់​ការ​គណៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។


គេហទំព័រ​ខាង​លើ​បាន​បន្ត​ទៀត​ថា​ សម្ដេច​អគ្គ​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន បាន​ឧបត្តម្ភ នូវ​ទឹក​ប្រាក់​ចំនួន ១៤០៥០០​ដុល្លារ​ អាមេរិក ដល់​កីឡាករ-ការិនី​ដែល​ឈ្នះ​មេដាយ​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​សិង្ហបុរី​ ក្រោម​តំណាង​ដ៍​ខ្ពង់ខ្ពស់​ របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​សុខ អាន។

លោក ថោង ខុន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​កីឡាករ កីឡា ការិនី​មេដាយ​មាស​ទទួល​បាន​ក្នុង​ម្នាក់​ ៥០០០ដុល្លារ​ សហរដ្ឋ​អាមេរិក មេដាយ​ប្រាក់ ទទួល​បាន​ ៣០០០​ដុល្លារ សហរដ្ឋអាមេរិក និង​មេដាយសំរឹទ្ធ ទទួល​បាន​ ២០០០​ដុល្លារ​សហរដ្ឋអាមេរិក។


ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​សិង្ហបុរី វិញ្ញាសាដែឡ​ទទួល​បាន​មេដាយ​នោះ​គឺ​​សីដក់​ឈិនឡុង​ឈ្នះ​មេដាយ​មាស​មួយ​គ្រឿង​ជា​លក្ខណៈ​ក្រុម​មាន​គ្នា​៨​នាក់​ និង​សំរឹទ្ធ​១​គ្រឿង។ ប្រដាល់ សាកល មេដាយ ប្រាក់​១​គ្រឿង កីឡា​ប៉េតង់​ មេដាយ​ប្រាក់​៤​គ្រឿង​និង សំរឹទ្ធ​៥​ កីឡា​តេក្វាន់ដូ​សំរឹទ្ធ​២​គ្រឿង​និង​កីឡា​វាយ​កូន​បាល់​មេដាយ​សំរឹទ្ធ​១​​គ្រឿង៕

Post a Comment

 
Top