GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​ហង្ស​ក្រហម Liverpool​លោក Brendan Rodgers បានធ្វើការ​ព្យាករ​​ថា កីឡាករ Christian Benteke នឹង​បង្ហាញ​ឲ្យ​ទស្សនិកជន​ឃើញថា រូបលោក​ស័ក្ដិសម​នឹង​តម្លៃ​ខ្លួន​៣២.៥​លាន​ផោន ប៉ុន្តែ​គាត់​មិនអាច​ប្រញាប់ប្រញាល់​ចាប់ផ្តើម​អាជីព​ជាមួយ​ក្លិប ពេក​នោះទេ​។​ ​


តែ​ទោះជា​យ៉ាងណាក៏ដោយ កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​ម្នាក់នេះ នឹង​ពាក់អាវ​ក្រុម Liverpool​ជា​លើកដំបូង​នៅ​ថ្ងៃអាទិត្យ​នេះ អំឡុង​ការប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុម Swindon ។​ ​​

លោក Brendan Rodgers បាន​ថ្លែង​ទៅកាន់​សន្និសីទកាសែត​ថា ច្បាស់​ណាស់​ថា កីឡាករ Benteke​នឹង​ក្លាយជា​អាវុធ​ប្រចាំ​ត្រកូល​របស់​ក្រុម ហើយ​គាត់​នឹង​ធ្វើ​បាន​យ៉ាង​ល្អ នៅ​ការប្រកួត​ចាប់ផ្តើម​រដូវ​កាល​បាល់ទាត់​កំពូល​អង់គ្លេស Barclays Premier League​នា​ចុង​សប្តាហ៍ ក្រោយនេះ ពេល​ជួប​ជាមួយ​ក្រុម Stoke។


លោក Rodgers បានបញ្ជាក់​ទៀតថា គ្មាន​កីឡាករ​រូប​ណា​ដែល​ទិញ​បាន​នៅក្នុង​រដូវ​កាល​នេះ ជាង​កីឡាករ Benteke នោះ​ឡើយ ដែល​ជា​កីឡាករ​ទី​២​មានតម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប ហើយ​សកម្មភាព​លេង​រ​បស់​គាត់ នឹង​អាចជួយ​លើកស្ទួយ​ជោគវាសនា​របស់​ក្លិប​គាត់​ជាក់​ជាពុំខាន​ឡើយ។ ​

សូមបញ្ជាក់ថា កីឡាករ Benteke បាន​ផ្ទេរ​មកកាន់​ទឹកដី Anfield ពី​ក្លិប Aston Villa​កាលពីដើម​រដូវ​កាល​នេះ​៕

Post a Comment

 
Top