GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ទទួល បានត្រឹម១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតបានត្រឹម ស្មើលទ្ធផល ២-២ ទល់នឹងក្រុមចាម៉ៃកានាព្រឹកមិញនេះប្រចាំពូល B នៃព្រឹត្តិការណ៍ Gold Cup ឆ្នាំ២០១៥ ប្រចាំតំបន់អាម៉េរិកខាងជើង (CONCACAF) លើកទី១៣។


កម្មវិធីប្រកួតដែលធ្វើឡើងទាំងពីរប្រទេសសហរដ្ឋអាម៉េរិក និងកាដាណា ជាម្ចាស់ផ្ទះនោះគឺមាន១២ក្រុមចូលរួម ដោយ ចែកចេញជា៣ពូល ក្នុងមួយពូលមាន ៤ ក្រុមមានតែអាម៉េរិកមួយគត់ដែលរកបាន៣ពិន្ទុមុនគេ បន្ទាប់ពីឈ្នះក្រុមភ្ញៀវ ហុងដុយរ៉ាស ២-១ ព្រឹកមិ្សលមិញនៅថ្ងៃបើកឆាកពីក្នុងពូល A ក្រោយពេលដែល ក្រុមប៉ាណាម៉ា រកបាន១ពិន្ទដូចទៅនឹងហាយទី ដែលលេងបានស្មើលទ្ធផល ១-១ នោះ ។

ក្នុងជំនួបដ៏ស្វិតស្វាញព្រឹកមិញនេះដែរ ក្រុមដែលបានឡើងមកដល់វគ្គ៨ក្រុមនៃ World Cup 2014 នៅប្រេស៊ីល កូស្តារីកា បានបណ្តោយឲ្យក្រុម ចាម៉ៃកាធ្វើការ នាំមុខ១គ្រាប់មុននៅត្រឹមចាប់ផ្តើមបាន១៣នាទីដោយកីឡាករ Garath McCleary នៅមុនពេលកូស្តារីកា វាយបកនាំមុខ ២-១ ត្រឹមវគ្គទី១ដោយកីឡាករ Roy Miller និង David Ramirez នៅនាទីទី៣៣ និង៣៧ ។

តែយ៉ាងណាក៏ដោយ កូស្តារីកា បានបន្តខកចិត្តនៅក្រោយពេលកីឡាករ Jobi McAnuff ស៊ុតគ្រាប់តាមបានស្មើវិញនៅ នាទីទី៤៨ រហូតដល់បញ្ចប់នៃការប្រកួត ពេញម៉ោង កូស្តារីកា ២ និងចាម៉ៃកា ២ ជាមួយនឹងការទទួលបាន១ពិន្ទុដូចៗគ្នា ៕



Post a Comment

 
Top