GuidePedia

0
សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានចេញរបាយការណ៍បានលុបចោលការពិន័យក្លឹបអាជីពធំៗពីរគឺមេឃខៀវ Manchester City របស់អង់គ្លេស និងក្រុម Paris Saint Germain របស់បារាំង ជុំវិញបញ្ហាក្លឹបទាំងពីរនេះបាន ចំណាយលុយទិញកីឡាករ ហួសប្រមាណក្នុងរយៈពេល ២រដូវកាល ចុងក្រោយនេះ ។


តាមរយៈសារព័ត៌មាន Sky Sports បានឲ្យដឹងថា UEFA បានលុបចោលការពិន័យឲ្យក្លឹបជើងខ្លាំង ទាំងពីរនេះ និង ផ្តល់សិទ្ធឱមានកីឡាករ លេង ២៥នាក់ វិញ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League រដូវកាលឆ្នាំ២០១៥-២០១៦ ព្រោះកាលពីឆ្នាំមុនក្រុមទាំងពីរមានសិទ្ធប្រើកីឡាតែ ២១នាក់ ប៉ុណ្ណោះ ។

នេះ ដោយសារតែក្លឹបទាំងពីរនេះ បានល្មើសទៅនឹងច្បាប់ហិរញ្ញវត្ថុរបស់ UEFA ដែលបានចំណាយលុយដ៏ច្រើនសន្ធឹក សន្ធាប់ទិញកីឡាករថ្លៃៗ ក្នុងរយៈពេល ២រដូវកាល ចុងក្រោយនេះ ។

យ៉ាងណាក៏ដោយ ក្លឹបជើងខ្លាំងទាំងពីរនេះ រង់ចាំតែការចាប់ពូលប្រកួត ក្នុងវគ្គ៣២ចុងក្រោយប៉ុណ្ណោះ ក្រោយពី បញ្ចប់នៃវគ្គជម្រុះគ្រាដែល Manchester City បានរងជើងឯក Premier League ឆ្នាំទៅនៅអង់គ្លេសស្របពេលដែល PSG បានឈ្នះជើងឯកពាន Ligue ១រដូវកាលមុន ហើយជាពានដែលក្លឹប Paris ឈ្នះ ចំនួន ២សម័យកាលជាប់ៗ គ្នាផងដែរ ៕

Post a Comment

 
Top