អតីតខ្សែប្រយុទ្ធ បិសាចក្រហម Manchester United និង ស្តេច ស Real Madrid កីឡាករ Javier Hernandez នឹងបង្ហាញខ្លួនលើកទី ១ ឲ្យក្លិបថ្មី Bayer Leverkusen ដែលត្រូវបើកទ្វារទទួលភ្ញៀវមកពី បេឡារុស BATE Borisov ក្នុងក្របខ័ណ្ឌ Champions League នារាត្រីនេះ ម៉ោង 1:45 ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)។ នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹក លោក Roger Schmidt ។
ខ្សែប្រយុទ្ធអន្តរជាតិ ម៉ិកស៊ិក វ័យ ២៧ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៣ ឆ្នាំនៅពេលដែលរូបគេបានផ្ទេរចេញពីក្លិប Manchester United កាលពីខែមុន និងបានធ្វើការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ១ របស់គេក្នុងនាមជា កីឡាករបម្រុងនៅតង់ទី ២ ក្នុងពេលក្រុម Leverkusen រងបរាជ័យក្រោមស្នាដៃក្រុម Darmstadt កាលពីថ្ងៃសៅរ៍។
Hernandez មានបទពិសោធជាច្រើនក្នុងក្របខ័ណ្ឌអឺរ៉ុបតាមរយៈការលេងឲ្យក្រុមធំ ដូចជា Man United និង Real Madrid ដែលជាក្រុម រូបគេ បានរកគ្រាប់បាល់ឈ្នះក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃ Champions League កាលពីរដូវកាលមុន នៅពេលប្រកួតជាមួយក្រុម Atletico Madrid ពេលលេងជាកីឡាករកម្ចីពីកីឡដ្ឋាន Old Trafford៕

Post a Comment