ក្រុមកីឡាករគ្មានផ្ទះសម្បែងរបស់កម្ពុជា បានធ្លាក់ចេញពីការប្រកួតបាល់ទាត់គ្មានផ្ទះសម្បែងពិភពលោក ឆ្នាំ ២០១៥ (Homeless World Cup 2015) ដែលកំពុងធ្វើនៅទីក្រុង Amsterdam ប្រទេសហូឡង់ ហើយ បន្ទាប់ពីបានឈ្នះដោយស្វ័យប្រវត្តិ ១ ប្រកួត និងចាញ់យ៉ាងចាស់ដៃចំនួន ៤ ប្រកួតនោះ។
ដោយឈរនៅក្នុងពូល A ជាមួយក្រុមមកពីប្រេស៊ីល រូម៉ានី អាហ្សង់ទីន និងប្រទេសវេលស៍ ក្រុមកីឡាករគ្មានផ្ទះសម្វែងរបស់កម្ពុជាទាំង ៦ នាក់ (បម្រុង ២ នាក់) បានឈ្នះ ៣ ពិន្ទុនៅថ្ងៃបើកឆាកគឺការឈ្នះដោយស្វ័យប្រវត្តិ ខណៈក្រុមតំណាងឲ្យប្រទេសមួយ ក្នុងពូល A នេះមិនបានមកចូលរួមប្រកួតនោះ។
ប៉ុន្តែចំពោះការប្រកួតជម្រុះចំនួន ៤ លើកទៀត ក្រុមកម្ពុជា បានចាញ់ក្រុមមកពីវេលស៍ ៧-៥ និងបន្ដចាញ់ក្រុមមកពីប្រទេសអាហ្សង់ទីន ៦-៤ កាលពីថ្ងៃអាទិត្យ រួចបានបន្ដចាញ់ក្រុមមកពីប្រេស៊ីល ៨-១ និងចាញ់ក្រុមមកពីរូម៉ានី ៨-៤ កាលពីថ្ងៃចន្ទ ហើយលទ្ធផលនេះបានធ្វើឲ្យកម្ពុជា ឈរនៅលេខរៀងទី ៥ បន្ទាប់ពីក្រុមបោះបង់ការប្រកួត។
ចំណែកក្រុមប្រេស៊ីល បានឈ្នះទាំង ៥ ប្រកួតតែម្ដង មាន ១៥ ពិន្ទុពេញ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ប្រចាំពូល A នេះ ហើយក្រុមមកពីរូម៉ានី បានឈ្នះ ៤ និងចាញ់ ១ ប្រកួតទទួលបានលេខ ២ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមមកពីប្រេស៊ីល ដើម្បីប្រកួតជាមួយក្រុមឈ្នះមកពីពូលចំនួន ៧ ទៀត។
ប៉ុន្តែ ក្រុមមកពីអាហ្សង់ទីន ដែលឈរនៅលេខរៀងទី ៣ ដោយមាន ១២ ពិន្ទុ និងក្រុមមកពីវេលស៍ ដែលឈរនៅលេខរៀងទី ៤ ដោយមាន ៦ ពិន្ទុ បានធ្លាក់ចេញពីការប្រកួតនេះដូចក្រុមកម្ពុជាដែរ៕

Post a Comment