FIFA បានប្រកាសនៅថ្ងៃពុធម្សិលមិញនេះថា ជ័យលាភីម្ចាស់ពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ពិភពលោក Ballon d'Or ឆ្នាំនេះនឹងត្រូវប្រកាសធ្វើនៅក្នុងពិធីមួយនៅឯទីក្រុង Zurich នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៦ខាងមុខនេះ។
កីឡាករលេចធ្លោរបស់ Real Madrid និងជាប្រធានក្រុមជម្រើសជាតិ ប្រទេសព័រទុយហ្គាល់ Cristiano Ronaldo គឺជាម្ចាស់ Ballon d'Or កាលពីឆ្នាំមុន ខណៈគូប្រជែងចាស់កីឡាករ Lionel Messi ដែលធ្លាប់ឈ្នះ Ballon d'Or ៤ដងជាប់ៗគ្នានោះកំពុងមានសង្ឃឹមថានឹងដណ្តើមយកពានកីឡាករល្អបំផុតរបស់ពិភពលោកនេះមកវិញ បន្ទាប់ពីបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យក្នុងក្រុម Barcelona ពេញមួយឆ្នាំមកនោះ។
នៅក្នុងពិធីនោះដែរនឹងមានការប្រកាសអ្នកឈ្នះពានរង្វាន់កីឡាករិនីបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ រួមជាមួយនឹងការប្រកាស់ពានរង្វាន់សម្រាប់គ្រូបង្វឹកកំពូលនៅក្នុងពិភពបាល់ទាត់របស់បុរស និងនារី ទន្ទឹមគ្នានឹងពានរង្វាន់សម្រាប់គ្រាប់បាល់ល្អបំផុត Puskas ផងដែរ៕

Post a Comment