GuidePedia

0
លោក​ Rio Ferdinand ដែលជាអតីតខ្សែការពារក្រុមជម្រើសជាតិ អង់គ្លេស បានថ្លែងប្រាប់អ្នក​សារព័ត៌មានថា លោក Sir Alex Ferguson មានការសោកស្ដាយ នឹង ការលក់កីឡាករ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ បារាំង ឈ្មោះ Paul Pogba ទៅឲ្យ ក្លឹប Juventus កាលពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ០ ផោន ។


ថ្មីនេះ​មានការបង្ហើបព័ត៌មានមួយស្ដីពីការសម្រេចចិត្ដកន្លងមក របស់ លោក Sir Alex Ferguson ដែលបានលក់​ ខ្សែបម្រើកាលពីឆ្នាំ ២០១២ ទៅឲ្យក្លឹប Juventus ខណៈដែលសម្លឹងមកពេល បច្ចុប្បន្ន ប្រជាប្រិយភាពរបស់កីឡាករ ពិតជាកក្រើក ពេញទីផ្សារក្លឹបធំៗចង់បាន ដោយឡែកសូម្បីតែ Chelsea ក៏ចាប់ អារម្មណ៍ផង​ដែរ។ ​

លោក​ Rio Ferdinand បាននិយាយថា គាត់ជឿជាក់ ខ្សែបម្រើម្នាក់នេះ នឹងកា្លយជាកីឡាករ​ ដ៏ឆ្នើល្បីល្បាញជាមិនខានទេទៅថ្ងៃអនាគត់ ហើយរឿងមួយទៀត គឺលោក Sir Alex Ferguson ក៏ទំនងជាសោកស្ដាយដែរ នឹងការសម្រេចចិត្ដលក់ Paul Pogba កាលពីពេលនោះ រហូតមកទល់ពេលនេះ ក៏ទំនងជានៅសោក ស្ដាយ ដដែល។

ប្រភពដដែលបានបន្ដទៀតថា កាលពីពេលមួយនោះ លោក Sir Alex Ferguson ធ្លាប់និយាយប្រាប់ថា គាត់ពិតជាមានការ អាក់​អន់ចិត្ដជាខ្លាំង ហើយក៏មិនបាន យល់ដែរថា​ រូបគេបានបង្ហាញនូវការគោរពដោយស្មោះត្រង់។


ប៉ុន្ដែបើតាមការចងចាំកន្លងមក ដែលពាក្យសម្ដីរបស់លោក Sir Alex Ferguson បានប្រាប់ទៅ អ្នកការ​សែត​ថា គាត់មិនចូលចិត្ដ Paul Pogba អ្វីនោះទេ គាត់គឹ ជាអ្នកសម្រេចចិត្ដលក់គេទៅ ឲ្យក្លឹប Juventus រហូតមកទល់ពេលនេះ ប្រសិនជាកីឡាករម្នាក់នេះស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ នោះគាត់នឹងលក់ទៀត ជាមិន ខានឡើយ ។

Post a Comment

 
Top