កីឡាករ Steven Gerrard បានឈរថតរូបជាមួយអាវរបស់ក្លិប LA Galaxy នៅមុខ Hollywood។ អតីតខ្សែបម្រើរបស់ក្លិបហង្សក្រហម Liverpoolម្នាក់នេះ បានធ្វើ ឲ្យគេចាប់អារម្មណ៍យ៉ាងរាល់គ្រប់ជំហានរបស់គាត់នៅសហរដ្ឋអាមេរិក។
លោកបានចាកចេញពីក្លិបនៅទឹកដី Anfieldកាលពីរដូវកាល មុនក្រោយពីបាន ចំណាយ ពេលពេញមួយអាជីពបាល់ទាត់របស់គាត់តែជាមួយក្លិបមួយនេះ ដើម្បីផ្ទេរទៅលេងនៅក្របខណ្ឌកំពូលបាល់ទាត់សហរដ្ឋអាមេរិក MLS ជាមួយក្លិបជើងឯក LA Galaxy។
ដោយឡែក ក្លិប LA Galaxy បានបង្ហោះរូបថតផ្លូវការណ៍ដំបូងរបស់ពួកគេផងដែរ ឃើញកីឡាករវ័យ៣៥ឆ្នាំម្នាក់ ឈរថតជាមួយអាវលេខ៨របស់គាត់ ដោយអមជាមួយនឹងអក្សរសេសេរថា “ស្វាគមន៍ចំពោះការមកកាន់រដ្ឋឡូសអាន់ជឺឡេស”។
សូមបញ្ជាក់ថា កីឡាករ Steven Gerrard នឹងបង្ហាញខ្លួនជាផ្លូវការណ៍នៅក្នុងសន្និសីទកាសែតនាថ្ងៃអង្គារខាងមុខនេះ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះដែរ បាននិយាយទទួលស្គាល់ផងដែរថា គាត់ចង់បានការងារប្រកួតប្រជែងថ្មី ពីព្រោះថា លោកឆ្លងកាត់អស់ហើយការងារបាល់ទាត់នៅទូទាំងអឺរ៉ុប៕

Post a Comment