កីឡាករ Andres Iniesta បាននិយាយថា កីឡាករ Arda Turan និងកីឡាករ Paul Pogba នឹងទទួលបានការស្វាគមន៍ជានិច្ចនៅក្លិប Barcelona។
គួរឲ្យដឹងថា ក្លិប Barcelona បានធ្វើការផ្តល់ចំនួន៩០លានអឺរ៉ូ សម្រាប់កីឡាករ Pogba តែត្រូវបានគេច្រានចោល បន្ទាប់ពីចរចាជាមួយជាមួយក្លិប Juventus នៅក្នុងប្រទេសអ៊ីតាល ក្នុងសប្តាហ៍នេះ។
ខណៈនោះដែរគេរំពឹងផងដែរថា កីឡាករ Arda នឹងចាកចេញពីក្លិប Atletico Madrid ក្នុងរដូវកាលក្តៅនេះ ហើយប្រធាន ក្លិប Barcelonaលោក Josep Maria Bartomeu បានអះអាងថា អ្នកចាត់ការ Luis Enrique ចង់ទិញកីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិតួកគីម្នាក់នេះ។
កីឡាករ Iniesta បាននិយាយថា កីឡាករទាំងពីរនាក់នេះ នឹងទទួលបានការស្វាគមន៍ដូចគ្នានៅក្លិបរបស់គាត់ ពីព្រោះថា ពួកគេនឹងកាន់តែធ្វើក្រុម Barcelona រឹងមាំថែមមួយកម្រិតទៀត។
ខ្សែបម្រើក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ់ម្នាក់នេះ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កីឡាករ Pogba គឺជាកីឡាករម្នាក់ដែលក្លិបអស្ចារ្យជាច្រើនចង់បាន។ គាត់នៅក្មេង ប៉ុន្តែមានទេពកោសល្យ និងមានកម្លាំងរឹងមាំ ស័ក្តិសមបំផុតសម្រាប់ក្លិបអស្ចារ្យដូចជាក្លិប Barcelona៕

Post a Comment