GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៦ ឆ្នាំ (U-16) របស់​កម្ពុជា កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល ២ សប្ដាហ៍​ មុន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ពាន​រង្វាន់​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U-16 Youth Championship 2015 នៅ​ទីក្រុង​ភ្នំពេញ នាចុង​ខែ​នេះ។

ក្រុម U16 កម្ពុជា ចេញ​ដំណើរ​ពី​តូក្យូ ទៅ​កាន់ Sendai

លោក Yusuke Iki គ្រូ​បង្វឹក​ប្រចាំ​សាលា​បាល់ទាត់ជាតិ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា (FFC) តែងតាំង​ឱ្យ​ធ្វើ​ជា​គ្រូ​បង្គោល​សម្រាប់​ដឹកនាំ​ក្រុម​កម្ពុជា ចូលរួម​​ក្នុង​ពាន​រង្វាន់​ ខាង​លើ​អម​ដោយ​លោក គឹម ភក្ដី និង លោក ជឿន សុភី ជា​គ្រូ​ជំនួយ ហើយ​លោក ប្រាក់ វណ្ណនី ជា​គ្រូ​អ្នកចាំទី និង លោក ស្រ៊ុន សីហា ជា​អ្នក​បកប្រែ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក គឹម ភក្ដី គ្រូ​ជំនួយ​ប្រចាំ​ក្រុម​បាន​ប្រាប់​មក​ពី​ប្រទេស​ជប៉ុន​ថា សមាជិក​ដែល​មាន​គ្នា ២៣ នាក់​កំពុង​ហ្វឹកហាត់​នៅ​ទីក្រុងSendai ដែល​ជា​ទឹកដី​កំណើត​របស់​លោក Iki គ្រូ​បង្គោល​របស់​ក្រុម​រយៈពេល ២ សប្ដាហ័ ក្រោយ​បញ្ចប់​​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់ Japan-Mekong U15 Football Exchange Program លើ​ទីលាន SAKAI J-GREEN ក្នុង​ទីក្រុង Osaka កាល​ពី​ថ្ងៃ​ទី១ ដល់ ៣ ខែ កក្កដា ថ្មីៗនេះ។

នៅ​ពេល​បញ្ចប់​ការ​បោះ​ជម្រុះ​នៅ​ប្រទេស​ជប៉ុន​មក ក្រុម​កម្ពុជា ត្រូវ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFF U-16 Youth Championship ចាប់​រៀបចំ​ពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ដល់ ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១៥ លើ​វាល​ស្មៅ​សិប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ។

Post a Comment

 
Top