Floyd Mayweather Jr ត្រូវបានគេដកយកខ្សែក្រវាត់ World Welterweight ដែលឈ្នះក្នុងការប្រកួតជាមួយ Manny Pacquiao វិញ បន្ទាប់ពីមិនព្រមបំពេញលិខិតស្នាមត្រឹមត្រូវតាមច្បាប់។ នេះបើតាមស្ថាប័នកីឡាប្រដាល់ពិភពលោក WBO បានបញ្ជាក់កាលពីម្សិលមិញនេះ។
Mayweather ដែលជាកីឡាករមិនដែលចាញ់៤៨ប្រកួតមកហើយនោះ បានខកខានមិនព្រមទៅបំពេញលិខិតស្នាមតាមច្បាប់បង់ប្រាក់ ២០០ ០០០ដុល្លារក្នុងការឡើងប្រកួតជាមួយ Pacquiao ក៏ដូចជាខ្សែក្រវាត់ដែលរូបគេឈ្នះ ទើបធ្វើឱ្យ WBO សម្រេចដកយកខ្សែក្រវាត់របស់គេវិញ។
WBO បាននិយាយថាទង្វើរបស់ Floyd គឺបានប្រឆាំងទៅនឹងច្បាប់ដែលសហព័ន្ធបានតាក់តែងឡើង ពោលគឺកីឡាករទាំងអស់ត្រូវបង់ប្រាក់ចំពោះការឡើងប្រកួត និងខ្សែក្រវាត់របស់គេទទួលបាន។ ខណៈដែលកំពូលអ្នកប្រដាល់អាមេរិកវិញមិនព្រមធ្វើតាមនោះទេ ទោះជាខាង WBO បានចេញលិខិតប្រាប់ប៉ុន្មានដងហើយក៏ដោយ។
នៅចាំបានថា ការប្រកួតជាមួយ Pacman កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅនេះ Floyd រកចំណូលបានដល់ទៅ២០០លានដុល្លារឯណោះ ដែលធ្វើឱ្យគេបានក្លាយជាកីឡាករម្នាក់មានចំណូលច្រើនជាងគេប្រចាំឆ្នាំ២០១៥នេះ៕

Post a Comment