GuidePedia

0
អ្នក​កាសែត​នៅ​វិបសាយ Ole ​ម្នាក់​ឈ្មោះ Leo Farinella ​បាន​និយាយ​ដោយ​ត្រង់​ៗ​ថា​រូប​គេ​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​លា​ឈប់​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​ឱ្យ Javier Mascherano ជំនួស​តំណែង​នេះ​វិញ។


ក្នុង​នាម​ជា​ប្រធាន​ក្រុម Messi ​បាន​ជួយ​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​២​ព្រឹត្តិការណ៍​ធំ​ៗ ​គឺ FIFA World Cup 2014 ​និង Copa America ​ដែល​ទើប​តែ​បញ្ចប់​ទៅ​នេះ។ គួរ​ឱ្យ​សោកស្ដាយ ត្បិត​តែ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន ប៉ុន្តែ​ម្ចាស់​ពាន​ Ballon d’Or ​៤​សម័យ​កាល​រូប​នេះ​មិន​អាច​ជួយ​ក្រុម​លើក​ពាន​អ្វី​ឡើយ ពោល​គឺ​បរាជ័យ​ទាំង​អស់​ក្រោម​ថ្វី​ជើង​អាល្លឺម៉ង់ ​និង​ឈីលី។

ចំពោះ​រឿង​ខាង​លើ​នេះ អ្នក​កាសែត​សញ្ជាតិ​អាហ្សង់ទីន​ម្នាក់​ឈ្មោះ Leo Farinella ​បាន​អះអាង​ថា​កីឡាករ​ដែល​រស់​នៅ​អេស្ប៉ាញ​តាំង​ពី​វ័យ​១៣​ឆ្នាំ​រូប​នេះ​ មិន​សក្ដិសម​ធ្វើ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ឡើយ គួរ​តែ​ឱ្យ Mascherano ​វិញ។

“វា​គួរ​តែ​ដល់​ពេល​យក Mascherano ​មក​ធ្វើ​ជា​ប្រធាន​ក្រុម​ម្ដង​ហើយ។ ការ​ដែល​យក​កីឡាករ​ខុស​មក​ធ្វើ​ជា​ប្រធាន​ក្រុម​នោះ​គួរ​តែ​ដល់​ពេល​បញ្ឈប់​ហើយ។ កីឡាករ​ល្អ​ជាង​គេ​លើ​លោក មិន​សក្តិសម​នឹង​តំណែង​នេះ​ទេ ទម្រង់​លេង​របស់​គាត់​មិន​ល្អ​ឡើយ​ពេល​ធ្វើ​ប្រធាន​ក្រុម”។ សម្ដី Farinella ​បញ្ជាក់​ពី Messi ។


អស់​រយៈ​ពេល​២២​ឆ្នាំ​មក​ហើយ ដែល​ក្រុម​ខ្លាំង​នៅ​អាមេរិកឡាទីន​ខាង​លើ​មិន​បាន​លើក​ពាន​អ្វី​នោះ ខណៈ​សមាជិក​ក្នុង​ក្រុម​វិញ​គឺ​សុទ្ធសឹងតែ​ជា​កំពូល​កីឡាករ​ដែល​លេង​នៅ​តំបន់​អឺរ៉ុប៕

Post a Comment

 
Top