GuidePedia

0
ភ្នាក់ងារ​​របស់​អ្នកចាំទី Iker Casillas ​លោក​ Carlo Cutropia ​បាន​លើក​ឡើង​ថា អ្នកចាំទី​ប្រធាន​ក្រុម​ Real Madrid កំពុង​តែ​​ចង់​ចាក​ចេញ​ពី​ក្លិប​​ស្ដេច​ស និង​ចាប់​អារម្មណ៍​ចង់​ទៅ​លេង​ឲ្យ​​ក្លិប​ Porto ប្រទេស​ព័រទុយហ្គាល់។


​វីរបុរស​ក្លិប​ Real ដែល​ចំណាយ​ពេល​​២៥​ឆ្នាំ ​លេង​ឲ្យ​ក្រុម​ស្ដេច​ស​តាំង​ពី​ក្មេង ​ជិត​ចាក​ចេញ​ពី​ក្លិប​ហើយ​ បន្ទាប់​ពី​​​ទំនាក់ទំនង​ជាមួយ​ក្លិប​មាន​ភាព​រកាំរកូស​ជាង​មុន ដោយសារ​តែ​ពុំ​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​ជម្រើស​​ដំបូង​ ហើយ​ក្លិប​ Porto បាន​​ដេញ​ថ្លៃ​ថែម​ទៀត។

លោក​ Cutropia ​បាន​ប្រាប់​ដល់​​សារព័ត៌មាន​ព័រទុយហ្គាល់​ថា៖ “Iker គឺ​ចាប់​អារម្មណ៍​ទៅ​លេង​នៅ​ Porto ហើយ​ Porto ក៏​ចាប់​អារម្មណ៍​ចង់​បាន​ Iker ខ្លាំង​ដូច​គ្នា។ យើង​សង្ឃឹម​ថា Madrid ​នឹង​ជួយ​សម្រួល​​ដល់​ការ​ចាក​ចេញ​របស់​គាត់”។


Real ចង់​បាន​អ្នកចាំទី​វ័យ​ក្មេង​ David De Gea ​របស់​ក្លិប​ Manchester United ​​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ខ្លួន​ នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ដោយ​ពួកគេ​សង្ឃឹម​ថា​នឹង​ទិញ​បាន​មុន​ពេល​បើក​រដូវ​កាល។

​​អ្នកចាំទី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ វ័យ​៣៤​ឆ្នាំ Casillas ​បាន​បង្ហាញ​ខ្លួន​ ៧២៥​ប្រកួត សម្រាប់​ Real Madrid រយៈពេល​១៦​ឆ្នាំ​នៅ​ឈុតធំ៕

Post a Comment

 
Top