សហព័ន្ធកីឡាបាល់ទាត់របស់កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាបាល់ទាត់ក្រោមអាយុ១៦ឆ្នាំប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ ( AFF U-16 Championship 2015) នៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់៩ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។
ពានប្រចាំតំបន់អាស៊ាននេះចែកជា ២ ពូលដោយពូល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និងថៃ ហើយពូលB មានអូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា ប្រកួតជម្រុះនៅពហុកីឡដ្ឋានជាតិ និង កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់)។
យោងតាមព័ត៌មានដែលទទួលបានមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រុមទាំងអស់នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៥ ហើយមួយថ្ងៃបន្ទាប់ត្រូវប្រជុំក្រុមមុនការប្រកួតមកដល់។
សម្រាប់ក្រុម U-16 ជម្រើសជាតិកម្ពុជាត្រូវប្រកួតបើកឆាកនៃវគ្គជម្រុះពូល B ប៉ះក្រុមហ្វីលីពីន នៅថ្ងៃទី ២៨ ខែកក្កដា វេលាម៉ោង ៦:៣០ នាទីល្ងាច នៅទីលានពហុកីឡដ្ឋានជាតិ ហើយត្រូវបន្តជួបក្រុមអូស្ត្រាលី នៅថ្ងៃទី ៣០ ខែកក្កដា វេលាម៉ោង ៦:៣០ នាទី នៅពហុកីឡដ្ឋានជាតិដដែល។
ចូលដល់ថ្ងៃទី ៣ សីហា កម្ពុជា ត្រូវជួបជាមួយក្រុមសិង្ហបុរី វេលាម៉ោង ៦:៣០ នាទីល្ងាច និង ត្រូវប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃ ៥ ខែ សីហា នៅម៉ោង ៦:៣០ នាទី ក្នុងទីលានពហុកីឡដ្ឋានដូចគ្នា។
លោក Yusuke Iki គ្រូបង្វឹកប្រចាំសាលាបាល់ទាត់ជាតិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឲ្យធ្វើជាគ្រូបង្គោលសម្រាប់ដឹកនាំក្រុមកម្ពុជា ចូលរួមក្នុងពានរង្វាន់ ហើយលោក គឹម ភក្ដី និង លោក ជឿន សុភី ជាគ្រូជំនួយ ហើយលោក ប្រាក់ វណ្ណនី ជាគ្រូអ្នកចាំទី និង លោក ស្រ៊ុន សីហា ជាអ្នកបកប្រែ។
ពាន AFF U-16 Championship 2015 បង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់ប្រជាជាតិអាស៊ីអាគ្នេយ៍ (AFF) តាំងពីឆ្នាំ ២០០២ មកម្ល៉េះ ដោយក្រុម ថៃ វៀតណាម និង មីយ៉ាន់ម៉ា ធ្លាប់ឈ្នះជើងឯកបាន ២ លើកម្នាក់ ហើយម៉ាឡេស៊ី ជប៉ុន និង អូស្ត្រាលី ធ្លាប់ឈ្នះមួយលើកម្នាក់។ សម្រាប់កម្ពុជា ធ្លាប់ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះម្ដងហើយកាលពីឆ្នាំ ២០០៧ កាលនោះជើងឯកបានទៅប្រទេសថៃ៕

Post a Comment