GuidePedia

0
ប្រធាន FIFA បណ្តោះអាសន្នលោក Sepp Blatter បានទម្លាយអាថ៌កំបាំងមួយចំនួនប្រាប់សារព័ត៌មាន BBC ទាក់ទងទៅនឹងការបោះឆ្នោតធ្វើម្ចាស់ផ្ទះ ព្រឹត្តិ- ការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ និងឆ្នាំ២០២២ ថាបារាំង និង អាល្លឺម៉ង់ នៅពីក្រោយខ្នងចំពោះរឿងនេះ ។

លោក Sepp Blatter

បុរសជនជាតិស្វីស វ័យ៧៩ឆ្នាំ បានបន្តថា “ហេតុផលទាំងអស់នេះហើយ ដែលធ្វើឲ្យព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ កើតមានឡើងនៅក្នុងប្រទេស រុស្ស៊ី និងកាតាក្នុងយុទ្ធនាការបន្តបន្ទាប់គ្នា ។ ប្រទេសដែលពាក់ព័ន្ធត្រូវ ទទួលខុសត្រូវទាំងស្រុងចំពោះរឿងនេះ ខណៈដែលតុលាការស្វីស សហការជាមួយ FBI របស់អាម៉េរិក កំពុងតែស៊ើប អង្កេតយ៉ាងយកចិត្តទុកដាក់” ។

លោក Blatter បានបន្ថែមទៀតថា “ការបោះឆ្នោតសម្រាប់ម្ចាស់ផ្ទះ World Cup ២សម័យកាលនេះដែលបានធ្វើឡើង ក្នុងឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង គឺ មានសំពាធខាងផ្នែកនយោបាយចូលឡូកឡំ ដោយអតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy និងអតីតប្រធានាធិបតីអាល្លឹម៉ង់ Christian Wulff ជា អ្នកមានឥទ្ធិពល និងរៀបចំលទ្ធផល ទុកជាមុន ដោយបានជ្រើសរើសប្រទេសស្ថិតនៅទ្វីបអឺរ៉ុប រុស្ស៊ី និងប្រទេសស្ថិតនៅទ្វីបអាស៊ី កាតា ធ្វើម្ចាស់ផ្ទះរួចបាត់ ទៅហើយ” ។

ភ្លាមនោះដែរ អតីតប្រធានសហព័ន្ធបាល់ទាត់បារាំង (DFB) លោក Theo Zwanziger ក៏បានលើកឡើងដែរថា លោក Wulff ក៏បានសរសរលិខិតអបអរសាទរ ចំពោះប្រទេសកាតា ដែលបានបានឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2022 ផងដែរ តែលោក Wulff ក៏បានបដិសេធទៅវិញដែរថា រូបលោកមិនបានពាក់ព័ន្ធ និងមានឥទ្ធិពលក្នុងរឿង នោះទេ ។

លោក Nicolas Sarkozy
លោក Christian Wulff

យ៉ាងណាក៏ដោយ ដោយការទទួលខុសត្រូវ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលារការស្វីស និង FBI លោក Sepp Blatter ក៏បានលាលែងពីតំណែង ប្រធាន FIFA ភ្លាមៗផងដែរ ក្រោយជាប់ឆ្នោតក្នុងអាណត្តិទី៥របស់លោក នាថ្ងៃទី២៨ ឧសភា ជាមួយសំឡេងគាំទ្រដ៏ភ្លូកទឹកភ្លូកដី ១៣៣ ទល់នឹង ៧៣ ក្នុង ចំណោម២០០សមាជិកដែលចូល រួមបោះ នៅប្រទេសស្វីស ហើយរូបលោកមិនទៅណាឆ្ងាយចំពោះរឿងនេះដែរ និងរង់ចាំទទួលខុសត្រូវជានិច្ច ៕

Post a Comment

 
Top