GuidePedia

0
ការប្រកួត​ប្រដាល់​នៅលើស​ង្វៀន Ganzberg របស់ SEA-TV ព្រឹក​ថ្ងៃទី​៥​កក្កដា​អ្នក​ប្រដាល់ ​អ៊ឹង បូរ៉ា​ មកពីក្លឹប​គុជ​សារ​កីឡា​ត្រូវ​អ្នក​ប្រដាល់​ថៃ​វាយ​ឲ្យ​សន្លប់​នៅ​ដើម​ទឹក​ទី ១ ។​


​បូរ៉ា​មិនទាន់បាន​បញ្ចេញ​មួយ​ស្នៀត​នៅឡើយ​ទេ ឯ អ្នក​ប្រដាល់​ថៃ​ឈ្មោះ Yorth Sing បញ្ចេញ​តែមួយ​ដៃ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​បូរ៉ា​សន្លប់​ក្រោក​លែងរួច​តែម្ដង ។ គួរបញ្ជាក់​ថា​នេះ​ជា​អ្នក​ប្រដាល់​ខ្មែរ​ទី ២​ហើយ​ដែល​ចាញ់ Yorth Sing នោះ ។ អ្នក​ដែល​ចាញ់​ដំបូង​គេ​គឺ​ម៉ន សា​ម៉េ​ត​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក ។​

ម៉ន រដ្ឋា​ក្លឹប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​ប្រកួត​ឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Meung May ដោយ​ពិន្ទុ​ទាំង​លំបាក ។​ ២​ទឹក​ដំបូង​រដ្ឋា​ហាក់ដូចជា​ចាញ់​ប្រៀប​តែ​ចាប់ពី​ទឹក​ទី ៣ ទៅ​រដ្ឋា​វ៉ៃ​បាន​យ៉ាង​ល្អ​និង មានប្រៀប​លើ​អ្នក​ប្រ​ដាល់​ថៃ​ទៀតផង ។ ចប់​ទឹក​ទី ៥​រដ្ឋា​បានទទួល​ជ័យជំនះ​លើ Meung May ដោយ​ពិន្ទុ ។​

​ ឈិន ក្វាន់​ង៉ុ​យ​វិះ នឹង​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Roeur Rob ទេ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ស្រុត​កម្លាំង​កុំ​អី ង៉ុ​យ​បរាជ័យ​បាត់ទៅហើយ ។​ ​ ​អ្នក​ប្រដាល់​វ៉ៃ​ស្នៀត​ម៉ែ​ចែក​រូបនេះ​ត្រូវ​អ្នក​ប្រដាល់​ថៃ​វ៉ៃ​ឡើង​វង្វេង​នៅ​៣​ទឹក​ដំបូង​តែ ២ ទឹក​ចុងក្រោយ​ង៉ុ​យ ស្ដារ​ស្ថានភាព​បាន​ឡើងវិញ​រហូត​បាន​ស្មើ​ពិន្ទុ​គ្នា ។​

+​លាស់ យីន ខ្ទាត​ចេញ ឯ មាស ច័ន្ទ​មាន និង សូត្រ ប៊ុន​ធី​នៅចាំ​អ៊ុត​ ​ ​ភ្នំពេញ​:​ព្រឹត្តិការណ៍ K-Cement លើស​ង្វៀន SEA-TV​ល្ងាច​ថ្ងៃទី​៤​កក្កដា​អ្នក​ប្រដាល់​លាស់ យីន​ក្លឹប​សម្រែក​រាជសីហ៍​ខ្ទាត​ចេញពី​ការប្រកួត​ជា​ស្ថាពរ​ហើយ​បន្ទាប់ពី​ការប្រកួត​ជុំ​ទី ៣​នេះ​ចំនួន ២ ប្រកួត​ទោះបី​គេ​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ ។​

​ ​បន្ទាប់ពី​ចាញ់​មាស ច័ន្ទ​មាន​ដោយ​ពិន្ទុ​នោះ​លាស់ យីន​ចាញ់​សូត្រ ប៊ុន​ធី ក្លឹប​បក្សី​ស្លាប​ដែក​នៅ​ទឹក​ទី ៤ ។ ឯ​អ៊ឹង បូរ៉ា ក្លឹប​រស្មី​ភូមិ​គាប​ទោះបី​គេ​នៅសល់​មួយ​ប្រកួត​ទៀត​ក៏​ពិតមែនតែ​គេ​បាន​កក់​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​បន្ទាប់ពី ២ ប្រកួត​ជុំ​ទី ៣ របស់គេ​ឈ្នះ​ទាំង ២ ប្រកួត​នោះ​គឺ​ឈ្នះ​ពិន្ទុ​សូត្រ ប៊ុន ធី និង ឈ្នះ​ពិន្ទុ​មាស ច័ន្ទ​មាន​ក្លឹប​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​នា​ល្ងាច​ថ្ងៃទី​៤​កក្កដា​នោះ ។​

Post a Comment

 
Top