ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ Leo-Cup នឹងត្រូវចាប់ផ្ដើមប្រកួតជាផលូវការណ៍ចាប៉ពីថ្ងៃទី ៦ ដល់១២កក្កដា នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្រុមទាំង ១០ដែលឈ្នះពីការប្រកួតជម្រុះនៅមណ្ឌលទាំង ៥ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Leo-Cup នេះហើយ ២ ក្រុមដែលឈ្នះនៅក្នុងព្រឹត្តិការណ៍ Leo-Cup នឹងឡើងលេងបន្តក្នុងព្រឹត្តិការណ៍ Hun Sen-Cup ដែលមានក្រុមខ្លាំងទាំង ៦នៅរង់ចាំ ។
១០ក្រុមដែលលេងក្នុងព្រឹត្តិការណ៍ Leo-Cup នោះចែកជា ២ ពូលដែលមួយពូលៗមាន ៥ ក្រុម ។ សម្រាប់ពូល A មានក្រុមការងារយុវជនខេត្តកំពតដែលជាក្រុមចំណាត់ថ្នាក់លេខ ២មកពីមណ្ឌលខេត្តព្រះសីហនុ-សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងជាក្រុមលេខ ២មកពីមណ្ឌលបាត់ដំបង-សាលាស្រុកបាធាយក្រុមលេខ ២មកពីមណ្ឌលកំពង់ចាម-បញ្ជាការដ្ឋានអង្គរក្ស Aជាក្រុមលេខ ១ មណ្ឌលភ្នំពេញ និង ក្រុមនាគសមុទ្របញ្ជាការដ្ឋាន កងទ័ពជើងទឹកជាក្រុមលេខ ១ មកពីមណ្ឌលខេត្តព្រះសីហនុ ។
ពូល B មានក្រុមស្នងការនគរបាលខេត្តកំពង់ចាមជាក្រុមលេខ ១មណ្ឌលខេត្តកំពង់ចាម-សាកលវិទ្យាល័យអង្គរជាក្រុមលេខ ១ មណ្ឌលសៀមរាប-កងពលតូចអន្តរាគមន៍លេខ ៧ជាក្រុមលេខ ២មណ្ឌលសៀមរាប-បញ្ជាការដ្ឋានអង្គរក្ស B ជាក្រុមលេខ ១ មណ្ឌលខេត្តបាត់ដំបង និង ក្រុមយុវជនបូរី១០០ខ្នងជាក្រុមលេខ ២មណ្ឌលភ្នំពេញ ។
ពូលនីមួយប្រកួតជម្រុះដោយទុក ២ ក្រុមឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្រុមដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះត្រូវប្រកួតដណ្ដើមថានៈជាជើងឯក ឯក្រុមចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។
ជើងឯកនៃរង្វាន់Leo-Cup នេះក្រៅពីមេដាយមាសមានរង្វាន់១២លានរៀល លេខ ២ បានមេដាយប្រាក់ និង រង្វាន់អម៦លានរៀល លេខ ៣ មេដាយសំរិទ្ធ និង រង្វាន់អម ៤លានរៀល ចំណាត់ថ្នាក់លេខ ៤រង្វាន់លើកទឹកចិត្ត ២លានរៀល ។
ចំពោះព្រឹត្តិការណ៍ Hun Sen-Cup ចាប់ផ្ដើមពីថ្ងៃទី១២ ដល់១៩កក្កដា ។ព្រឹត្តិការណ៍នេះមាន ៨ ក្រុមហើយចែកជា ២ ពូលដែលពូល A មានក្រុមស្នងការនករបាលខេត្តបាត់ដំបង-កងពលធំអន្តរាគមន៍លេខ ៣ ក្រុមចំណាត់ថ្នាក់លេខ ២Leo-Cup និង ក្រុមលេខ ១ Leo-Cup ។
ចំពោះពូល B មានក្រុមក្រសួងមហាផ្ទៃ-សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង-សាលាខេត្តកំពង់ចាម និង ក្រុមកងពលតូចលេខ ៣១ ។
ពូលនីមួយៗទម្លាក់ចោល ២ ក្រុមទុក ២ ក្រុមឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ក្រុមជើងឯកបានមេដាយមាស និង រង្វាន់អម៤០លានរៀល លេខ ២ មេដាយប្រាក់ និង រង្វាន់អម១២លានរៀល លេខ ៣មេដាយសំរិទ្ធ និង រង្វាន់អម៨លានរៀល និង ក្រុមលេខ ៤មានរង្វាន់លើកទឹកចិត្ត៤លានរៀល ។
សម្រាប់ថ្ងៃទី៦កក្កដានេះមាន៤ប្រកួតគឺពូល A មាន ២ ប្រកួតនិងពូល B មាន ២ ប្រកួត ។ ២ប្រកួតរបស់ពូល A នោះគឺក្រុមយុវជនការងារខេត្តកំបតប្រកួតជាមួយបញ្ជាការដ្ឋានអង្គរក្ស A និង ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងប្រកួតជាមួយសាលាស្រុកបាធាយ ។
ចំពោះ ២ ប្រកួតរបស់ពូល B នោះគឺស្នងការនគរបាលខេត្តកំពង់ចាមប្រកួតជាមួយបញ្ជាការដ្ឋានអង្គរក្ស B មួយប្រកួតទៀតក្រុមសាកលវិទ្យាល័យអង្គរ ប្រកួតជាមយយកងពលតូចអន្តរាគមន៍លេខ ៧ ។

Post a Comment