GuidePedia

0
កីឡាករខ្សែប្រយុទ្ធជួរមុខ Robin van Persie ដែលកំពុងលេងធ្លាក់ជើង និងញ៉ាំញីទៅដោយរបួស នៅក្នុងក្លឹប Manchester United ជិតបានផ្លាស់ទៅ លេងឲ្យ ក្លឹបរបស់តួកគី Fenerbahce ផ្លូវការហើយ គ្រាដែលក្លឹប ទាំងពីរកំពុងជួបចរចាគ្នា ។


អ្នកនាំពាក្យក្លឹប Fenerbahce បានថ្លែងប្រាប់សារព័ត៌មាន Daily Mail ដោយទំនុកចិត្តថា ក្លឹបជិតសម្រេចបាននៅកិច្ច ព្រមព្រៀងក្នុងការផ្ទេរខ្សែប្រយុទ្ធជនជាតិ ហូឡង់ វ័យ៣១ឆ្នាំ Van Persie ជាផ្លូវការហើយ ក្រោមតម្លៃ ៤.៧លានផោន ក្នុងខណៈដែលកិច្ចសន្យារបស់អតីតកីឡាករប្រធានក្រុមកាំភ្លើងធំ Arsenal រូបនេះ នៅ សល់កិច្ចសន្យារយៈពេល១ឆ្នាំ ទៀតនៅ Old Trafford ក៏ដោយ ។

សូមរំលឹកដែរថា ប្រធានក្រុមជម្រើសជាតិហូឡង់ Robin van Persie ស៊ុតបញ្ចូលទីបានតែ២២គ្រាប់ប៉ុណ្ណោះក្នុង២ រដូវកាលកន្លងទៅនេះក្នុងក្លឹបបិសាចក្រហម ជាមួយ នឹងរងរបួសរ៉ាំរ៉ៃជាខ្លាំង ក្រោយពេលដែលបានមកចូលរួមលេងឲ្យ ក្លឹបកំពូលមួយនេះនាឆ្នាំ២០១២ ជាមួយនឹងតម្លៃខ្លួន២៤លានផោន ។

ទន្ទឹមនឹងនោះដែរក្លឹប Man Utd ក៏គ្រោងនឹងលក់កីឡាករខ្សែការពារ Jonny Evans ឲ្យទៅក្លឹបលេងនៅ Premier League ដូចគ្នា West Bromwich Albion ក្នុងតម្លៃ ១០លានផោន បើទោះបីជាខ្សែការពារវ័យ២៧ឆ្នាំ Evans នៅសល់កិច្ចសន្យា១ឆ្នាំទៀតក៏ដោយ ស្របពេលដែលខ្សែប្រយុទ្ធ Will Keane ក៏ត្រូវបាន បិសាច ក្រហមឲ្យក្លឹប Preston North End ខ្ចីជើងរយៈពេលវែងផងដែរ ៕

Post a Comment

 
Top