GuidePedia

0
កីឡាករ Robin van Persie បានសម្រេច​ចិត្ត​​ធ្វើដំណើរ​ទៅកាន់​តៀម​កាហ្វេ​ដែល​គាត់​ចូលចិត្ត​ជាងគេ​ស្ថិតនៅ​ស្រុក Cheshire ដើម្បី​ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់ ខណៈដែល​គាត់​ត្រៀមខ្លួន​ធ្វើដំណើរ​តាម​យន្តហោះ​ឆ្ពោះទៅកាន់​ទីក្រុង​អុី​ស្តង់​ប៊ុល នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​បញ្ចប់​ការផ្ទេរ​របស់គាត់​ពី​ក្លិប Manchester United ទៅកាន់​ក្លិប Fenerbache។ ​


ក្លិប​កំពូល​ទាំងពីរ បាន​បើក​កិច្ចចរចាកាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ កន្លងទៅ ដោយគេ​សង្ឃឹមថា ពួក​គេ​នឹង​អាច​ចរចា​គ្នា​ត្រូវ​នឹង​តម្លៃ​ខ្លួន​៤.៧​លាន​ផោន​ក្នុង​១​ឆ្នាំ សម្រាប់​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​​ជម្រើសជាតិ​ហុ​ល្លង់​ម្នាក់នេះ ក្រោយពី​បាន​​ព្រមព្រៀងគ្នា​រួច​លើ​តម្លៃ​ខ្លួន​២៤០,០០០​ផោន ក្នុង​១​សប្តាហ៍​ជាមួយ​កីឡាករ Van Persie សម្រាប់​កុងត្រា​រយៈពេល​៣​ឆ្នាំ ជាមួយនឹង​ជម្រើស​១២​ខែ​បន្ថែមទៀត​នោះ​។ ​​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប Manchester United នៅសល់​តែមួយ​ចំណុច​ទៀត​ប៉ុណ្ណោះ​ត្រូវ​ដោះស្រាយ​ជាមួយ​កីឡាករ Van Persie ពាក់ព័ន្ធ​នឹង​ការបង់​ផ្តាច់​សម្រាប់​រយៈពេល​១២​​ខែ​ ដែល​នៅសល់​ក្នុង​កុងត្រា​របស់គាត់​ប៉ុណ្ណោះ។ ​​

​ប៉ុន្តែ​កីឡាករ​វ័យ​៣០​ឆ្នាំ​ម្នាក់នេះ នឹងធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​ទួរ​​គី​នៅ​ថ្ងៃអាទិត្យ​នេះហើយ ហើយ​​នឹង​អាច​បង្ហាញខ្លួន​ជា​កីឡាករ​របស់​​ក្លិប Fenerbache ក្នុង​រយៈពេល​២៤​ម៉ោង​បន្ទាប់​។ ​​


​សូមបញ្ជាក់ថា ការផ្ទេរ​នេះដែរ បាន​កើត​មាន​ឡើង បន្ទាប់ពី​មិនមាន​ការធានា​ចំពោះ​ឱកាស​លេង​នៅក្នុង​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយពី​អ្នកចាត់ការ Louis van Gaal រួចមក​នោះ​៕

Post a Comment

 
Top