GuidePedia

0
ខ្សែប្រយុទ្ធ​វ័យក្មេង​ដែលជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ២៣ឆ្នាំ​របស់​កម្ពុជា (U-23) ចាន់ វឌ្ឍនាកា រក​គ្រាប់​បាល់​បាន ៨ គ្រាប់​ម្នាក់ឯង​ឱ្យ​ក្រុម​បឹងកេត​អង្គរ ក្នុងជំនួប​ជ័យជម្នះ ១២ ទល់ ២ លើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​សប្ដាហ៍​ទី៤ ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015) នា​រសៀល​ថ្ងៃ សោ​រ៍ ទី ១១ ខែ កក្កដា ម្សិលមិញ​នេះ ស្របពេល​ក្រុម​ណាហ្គា​វើ​ល និង ក្រុម​ក្រសួងការពារជាតិ ក៏បាន​យកឈ្នះ​គូប្រកួត​ដូចគ្នា។


ការប្រកួត​ធ្វើឡើង​នៅ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ បឹងកេត​អង្គរ បាន​បំបាក់​ក្រុម​ម្ចាស់​ស្រុក គីរីវង់​សុខ​សែន​ជ័យ យ៉ាង​ចាស់ដៃ ដោយ​លទ្ធផល ១២ ទល់ ២ ក្នុង។ ក្រៅពី ចាន់ វឌ្ឍនាកា រកបាន ៨ គ្រាប់​ម្នាក់ឯង ក្នុងនោះ​កីឡាករ Yemi Joseph រកបាន២ គ្រាប់​ម្នាក់ឯង កីឡាករ Esoh Paul Omogba និង ឃួន ឡា​បូ​រ៉ាវី ក៏​រក​គ្រាប់​បាល់​បាន​ម្នាក់ ១ គ្រាប់​ផងដែរ។

ចំណែក​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ វិញ បាន​យកឈ្នះ​ក្រុម ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ (Cambodian Tiger) ដោយ​លទ្ធផល ២ ទល់ ១ ក្នុងជំនួប​សប្ដាហ៍​ទី៤ នេះ​នៅ​ទីលាន​កងយោធពល​ខេមរភូមិន្ទ។ ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Tatsuta និង​កីឡាករ អុ​ព កា​ម៉ុ​ល បា​នរក​គ្រាប់​បាល់​ម្នាក់ ១ គ្រាប់​ឱ្យ​ក្រុម​ក្រ​សូង​ការពារជាតិ ស្របពេល​កីឡាករ Kihara Masakazuរក​គ្រាប់​បាល់​បាន ១ គ្រាប់​វិញ​ឱ្យ​ក្រុម​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ។

លោក លឹម ប៊ុនធឿន អាជ្ញាកណ្ដាល​អន្តរជាតិ​របស់​កម្ពុជា បានសម្រេច​ពិន័យ​កាត​ក្រហម​ដល់​កីឡាករ ច្រឹង ពលរដ្ឋ និង ឡេង ណារិន របស់​ក្រុម​ក្រសួងការពារជាតិ កីឡាករ នៅ សុខ​សិលា និង សួង វី​រះ របស់​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ក្រោយពេល​អ្នក​ទាំង ៤ ប្រព្រឹត្តិ​កំហុស​ធ្ងន់​នៅលើ​ទីលាន​ប្រកួតរៀងៗខ្លួន​នៅក្នុង​ប្រកួត​ថ្ងៃ​សៅរ៍ នេះ។

កីឡាករចាន់ វឌ្ឍនាការបស់បឹងកេតអង្គរ

ដំណាលគ្នា​នេះដែរ សម្រាប់​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​ក្រុម មជ្ឍមណ្ឌល​កំចាត់មីន​ស៊ីម៉ាក់ ដោយ​លទ្ធផល ៣ ទល់ ០ នៅលើ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។ ខ្សែបម្រើ​ឆ្វេង មកពី​ប្រទេស​ហ្គី​ណេ Alpha Oumar Lelouma Barry ជា​អ្នករក​គ្រាប់​បាល់​ទាំង៣ គ្រាប់​ឱ្យ​ណាហ្គា​វើ​ល។

៣ ពិន្ទុ​នេះ​ជួយ​ឱ្យ​ក្រុម​លោក មាស ចាន់ណា ឈរ​ចំណាត់ថ្នាក់​លេខ ២ បណ្ដោះអាសន្ន​កំពូល​តារា​ង មាន ៩ ពិន្ទុ តាម​ពីក្រោយ​បឹងកេត​អង្គរ ឈរ​លេខ ១ មាន ១០ ពិន្ទុ៕

តារាងពិន្ទុ ៖

Post a Comment

 
Top