GuidePedia

0
កី​ឡាករ Bastian Schweinsteiger បាន​យល់​ព្រម​ចូល​លេង​ជាមួយ​ក្លិប​បិសាច​ក្រហម Man Utd នៅក្នុង​ដំណើរ​វិ​វ​ឌ្ឍ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកចាត់ការ Louis van Gaal។ ​


​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ទំនាក់ទំនង​របស់​ខ្សែបម្រើ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ម្នាក់នេះ ជាមួយ​លោក Louis van Gaal គឺជា​ហេតុផល​ដ៏​សំខាន់​តែមួយគត់ ឈរ​នៅ​ពីក្រោយ​ការសម្រេចចិត្ត​របស់គាត់​ទទួលយក​ការផ្តល់ជូន​ពី​ក្លិប Man Utd នូវ​កិច្ចព្រមព្រៀង​មួយរយៈ​ពេល​៣​ឆ្នាំ​ក្នុងតម្លៃ​៧.២​លាន​ផោន​ក្នុង​១​ឆ្នាំ ដែលជា​តម្លៃ​ខ្លួន​តែមួយ​ដែល​គាត់​ទទួលបាន​នៅក្នុង​ក្លិប Bayern។ ​​

​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត BILD របស់​អាល្លឺម៉ង់ បាន​ឲ្យ​ដឹងថា កីឡាករ​វ័យ​៣០​ឆ្នាំ​ម្នាក់នេះ បាន​ជូនដំណឹង​ទៅ​អ្នកចាត់ការ​របស់​ក្លិប Bayern ពី​គោលបំណង​របស់គាត់​ផ្ទេរ​ទៅកាន់​ក្លិប Man Utd ហើយ​ក្រោយមក​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Manchester ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​តែម្តង​។ ​​

​សូមបញ្ជាក់ថា ក្លិប Man Utd បាន​តាម​ប្រមាញ់​ខ្សែបម្រើ​របស់ខ្លួន​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​មកហើយ ដោយពួកគេ​ក៏​ប្រ​មាញ់​បាន​​ខ្សែប្រយុទ្ធ Memphis Depay ​ម្នាក់​ហើយ​ដែរ​​ក្នុងតម្លៃ​២៥​លាន​ផោន​៕

Post a Comment

 
Top