GuidePedia

0
ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញ នឹងធ្វើការប្រកួតជាលក្ខណៈមិត្តភាពទល់នឹងក្រុម AS Roma របស់អូស្រ្តាលី បែបទេសចរណ៍នៅក្នុង ទី្វបអាស៊ី ប្រទេសអូស្ត្រាលី នាចុងសប្តាហ៍ក្រោយនេះ មុនធ្វើនៅលេងនៅទឹកដី ប្រទេសចិននៅសប្តាហ៍បន្ទាប់ មុនពេល ចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៥-២០១៦ នៅ ដើមខែសីហាខាងមុខ ។


ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកថ្មី Rafael Benitez នឹងចាប់ផ្តើមមួយប្រកួតដំបូងរបស់ខ្លួននាល្ងាចម៉ោង ៤៖០០ នាទី (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅទឹកដីអូស្រា្តលី មុនពេលដែលក្រុម AS Roma នឹងជួប ប្រកួតជាមួយនឹងក្រុម Manchester City របស់អង់គ្លេសនៅទីនេះ ដូចគ្នា នាថ្ងៃទី២១ កក្កដា ។

យ៉ាងណាក៏ដោយក្រោយបញ្ចប់តែមួយប្រកួតនៅក្នុងប្រទេសអូស្រ្តាលីរួចមក ក្រុមម្ចាស់ជើងឯក Champions League ១០ សម័យកាល Real Madrid នឹង ធ្វើដំណើរទៅប្រទេសចិនបន្តទៀតដើម្បីប្រកួតមិត្តភាពអន្តរជាតិដដែលទល់នឹង ក្រុមមកពីអឺរ៉ុបដូចគ្នាគឺ Inter Milan នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ដដែល ក្រោយពេលដែលក្រុមអ៊ីតាលីទាំងពីរគឹ AC Milan នឹងជួបប្រកួតជាមួយក្រុម Inter Milan មុន២ថ្ងៃក្នុងមិត្តភាពអន្តរជាតិដូចគ្នា ។


សូមបញ្ជាក់ដែរថា នេះជាការប្រកួតដែលតែងតែត្រូវបានធ្វើឡើងនៅក្រោយពេលបញ្ចប់រដូវកាលលីកអាជីពរបស់ ប្រទេសនីមួយៗ និងចេញដំណើរទៅ ប្រកួតមិត្តភាពអន្តរជាតិផ្សេងៗនេះ គឺដើម្បីនាំកីឡាករដើរលេង ពង្រឹងកិច្ចសហ ប្រតិបតិ្តការដៃគូពាណិជ្ជកម្មផ្សេងៗ និងទទួលបានចំណូលខ្លះដែរពី សំណាក់ប្រទេសដែលអញ្ជើញទៅ និងដើម្បីផ្សព្វ ផ្សាយពីការរីកចម្រើនផ្នែកបាល់ទាត់នៅតំបន់អឺរ៉ុប និងក្នុងលីកផងដែរ ៕

Post a Comment

 
Top