GuidePedia

0
Luis Suarez​ បាន​និយាយ​ថា Liverpool គឺ​ជា​ក្រុម​​តែមួយ​គត់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដែល​​ខ្លួន​​​អាច​លេង​ឲ្យ ​ប្រសិន​បើ​ថ្ងៃ​ណា​មួយអាច​​ត្រលប់​មក​លេង​នៅ Premier League​ វិញ។


​ខ្សែ​ប្រយុទ្ធ​ Barcelona វ័យ​២៨ឆ្នាំរូប​នេះ​ បាន​ប្រាប់​ទូរទស្សន៍​របស់ ​Liverpool ថា៖ “អ្នក​មិន​​អាច​​ដឹង​​មុន​ទេ​ថា​​នៅ​ក្នុង​បាល់ទាត់​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អនាគត ​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​អាច​មក​លេង​នៅ​​អង់គ្លេស​ម្ដង​​ទៀត ​ខ្ញុំ​នឹង​លេង​​ឲ្យ​​ក្រុម ​Liverpool តែ​មួយ​គត់​ មិន​លេង​ឲ្យ​ក្រុម​ណា​ផ្សេង​ទេ។

ខ្ញុំ​នឹក​អ្នក​គាំទ្រ​ទាំងអស់​គ្នា​ ហើយ​ពួក​គេ​ដឹង​ថា​ពួក​គេ​នៅ​ក្នុង​បេះដូង​របស់ខ្ញុំ”។ ​អតីត​កីឡាករ​​ហង្ស​ក្រហម​រូប​នេះ​ បាន​ត្រលប់​មក​ទឹក​ដី Anfield ជា​ថ្មី​កាល​ពី​យប់​មិញ ក្នុង​​ការ​ប្រកួត​ សប្បុរសធម៌​រវាង​ក្រុម ​Steven Gerrard XI និង Jamie Carragher XI។

នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​កីឡាករ និង​អតីត​កីឡាករ​ល្បីៗ​នោះ ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ២-២។


Luis Suarez បាន​ចំណាយ​ពេល​បី​ឆ្នាំ​កន្លះ​ជា​មួយ​ Liverpool​។ រដូវ​កាល​មុន កីឡាករ​អ៊ុយរុយហ្គាល់​រូប​នេះ ​អាច​រក​បាន ៣១​គ្រាប់​នៅ​​ Premier League និង​​ជួយ​​ឲ្យ​ហង្ស​ក្រហម បាន​​ជើង​ឯក​រង​បន្ទាប់ពី Manchester City ​មុន​ផ្លាស់​ទៅ​លេង​ឲ្យ​​ក្រុម ​Barcelona៕​​​​​​​

Post a Comment

 
Top