ការប្រកួត Liverpool All-Star កាលពីយប់មិញ ដែលមានការចូលរួមពីអតីតវីរបុរសហង្សក្រហម និងកីឡាករល្បីៗជាច្រើនទៀតនោះគឺបញ្ចប់ទៅដោយ ក្រុមរបស់ Steven Gerrard ស្មើ ២-២ ទល់នឹងក្រុមរបស់ Jamie Carragher ខណៈដែល Gerrard ជាអ្នកប៉េណាល់ទីទាំង២គ្រាប់ រីឯ២គ្រាប់របស់ក្រុម Carragher រកបានដោយ Mario Balotelli និង Didier Drogba។
បើកការប្រកួតបានតែ៩នាទី Balotelli បានស៊ុតជើងស្ដាំពីចម្ងាយក្រៅប្រអប់គ្រោះថ្នាក់បញ្ចូលទីបានយ៉ាងល្អ ជួយឲ្យក្រុម Carragher នាំមុខ ១-០។ ចូលដល់នាទី៣១ Drogba របស់ Chelsea បានថែម១គ្រាប់ទៀត ក្រោយការបញ្ជូនបាល់យ៉ាងល្អពី Balotelli។
យ៉ាងណាក្ដី ៥នាទីបន្ទាប់ Gerrard បានស៊ុតគ្រាប់ប៉េណាល់ទី តាមបាន ២-១ វិញ ក្រោយ Martin Kelly ធ្វើឲ្យមានកំហុសលើ Jerome Sinclair ក្នុងតំបន់គ្រោះថ្នាក់។ នៅតង់ទី២ នាទី៦៨ Gerrard ទទួលបានគ្រាប់ប៉េណាល់ទី១គ្រាប់ទៀត បន្ទាប់ពី Carragher ទាក់ជើង Luis Suarez ធ្វើឲ្យចប់ការប្រកួតស្មើគ្នា ២-២។
អ្នកគាំទ្រនៅ Anfield ពិតជាមានក្ដីរំភើបខ្លាំងមែនទែន ខណៈដែលពួកគេបានទស្សនា អតីតខ្សែប្រយុទ្ធសំណព្វចិត្ត២រូប Luis Suarez និង Fernando Torres ដែលជាវីរបុរសលេខ៧ និងលេខ៩ របស់ក្លិប លេងចាប់ដៃគូគ្នាជាមួយនឹង Gerrard។
ក្រៅពីខ្សែប្រយុទ្ធឆ្នើមទាំង២ខាងលើនេះ ក៏មានអតីតតារាឆ្នើមៗរបស់ Liverpool ដូចជា Xabi Alonso, Pepe Reina, Jon Arne Riise, Alvaro Arbeloa, Luis Garcia និង Dirk Kuyt (មិនបានលេង, របួស) ក៏បានចូលរួមដែរ។ John Terry និង Didier Drogba របស់ក្រុមគូប្រជែង Chelsea និង Thierry Henry ដែលជាវីរបុរសរបស់កាំភ្លើងធំ Arsenal ក៏បានបង្ហាញទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលដែរ។
ទោះយ៉ាងណា ការប្រកួតនេះគឺជាការប្រកួតសប្បុរសធម៌មួយ របស់ Steven Gerrard ហើយក៏ការប្រកួតជួបជុំអតីតមិត្តរួមក្រុម Liverpool ល្អៗជាលើកចុងក្រោយផងដែរ មុននឹងប្រធានក្រុមហង្សក្រហមរូបនេះ ចាកចេញពីអង់គ្លេសទីកាន់ទឹកដីអាមេរិក ក្រោយចប់រដូវកាលនេះ៕

Post a Comment