អ្នកចាត់ការ Louis van Gaal បានទទួលពានរង្វាន់ Anton Geesink Award ពីប្រទេសហុល្លង់ ដែលជាពានដំបូងក្នុងរដូវកាលនេះ ចាប់តាំងពីលោកចូលដឹកនាំក្រុមបិសាចក្រហម Manchester United ។
គណៈកម្មការពានរង្វាន់នេះ បានសម្រេចប្រគល់ពានដល់លោក Van Gaal គឺដោយសារលោកបានដឹកនាំក្រុមជម្រើសជាតិហុល្លង់បានយ៉ាងល្អកាលពីនៅ World Cup កន្លងទៅ ពោលគឺបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអាល្លឺម៉ង់ និងអាហ្សង់ទីន។
គ្របង្វឹកវ័យ៦៣ឆ្នាំរូបនេះបាននិយាយថា៖ “សម្រាប់ខ្ញុំ ពានរង្វាន់នេះពិតជាពិសេសណាស់ ដោយសារតែខ្ញុំបានស្គាល់ Anton ជាច្រើនឆ្នាំមកហើយ។ Antonនិងខ្ញុំ មានលក្ខណៈសម្បត្តិ និងការតស៊ូដូចគ្នា ថ្វីបើយើងមានអាជីពកីឡាខុសគ្នាក៏ដោយ”។
Anton Geesink គឺជាឈ្មោះអតីតកីឡាករយូដូល្បីល្បាញរបស់ហុល្លង់ ដែលត្រូវបានគេចាត់ទុកថាជាវីរបុរស។ ពានដែលធ្វើឡើងដើម្បីផ្ដល់កិត្តិយសដល់លោកនេះ ត្រូវប្រគល់ជូនជារៀងរាល់ឆ្នាំទៅឲ្យមនុស្ស ទីក្រុង ឬ ស្ថាប័នផ្សេងៗ ដែលមានស្នាដៃជួយលើកស្ទួយវិស័យកីឡាប្រទេសហុល្លង់៕

Post a Comment