អ្នកប្រដាល់ជួរមុខកម្ពុជា ឡុង សុភី និង ម៉ឺន សុភា រកបាន៣ពិន្ទុបន្ថែមទៀតសម្រាប់ការប្រកួតសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ខារ៉ាបាវ បន្ទាប់ពីបានបំបាក់ដៃគូជាជើងខ្លាំងថៃរៀងៗខ្លួនកាលពីយប់មិញនៅសង្វៀនបាយ័នស្តឹងមានជ័យ។
ឡុង សុភី ដែលបានចាញ់ការប្រកួតទីមួយ និងត្រូវបានគេមើលឃើញថានឹងជួបការលំបាកសម្រាប់ការប្រកួតលើកទីពីរនេះធ្វើបានយ៉ាងល្អហួសពីការរំពឹងទុកដោយបានផ្តួលជើងខ្លាំងថៃ Singha Thorngnoy ឲ្យសន្លប់ក្នុងទឹកទី៤។
ការប្រកួតរយៈពេល៣ទឹក ឡុង សុភី ជាអ្នកប្រៀបទាំងស្រុងដោយការប្រើជើងធាក់លើពោះរបស់កីឡាករថៃ និងឡើងជង្គង់ ព្រមទាំងវាយកែង។ ទីបំផុតដល់ទឹកទី៣ Singha ដែលទទួលបាន៣ពិន្ទុសម្រាប់ការឈ្នះម៉ឺន សុភា កាលពីប្រកួតទីមួយនោះបង់ចោលការប្រកួត។
ចំណែក ម៉ឺន សុភា វិញក៏ធ្វើបានល្អដែរដោយបានវាយលុកលើជើងខ្លាំងថៃ Tilek Pithak ឲ្យចាញ់ដោយពិន្ទុដាច់តែម្តង។ ចាប់តាំងពីទឹកទី១ដល់៥ ម៉ឺន សុភា បានព្យាយាមទាត់ជើងក្រោម និងវាយកណ្តាប់ដៃផ្ទួនៗលើ Tilek ដែលមានកម្ពស់ខ្ពស់ជាងបណ្តាលឲ្យព្យាយាមថយក្រោយ។
អ្វីដែលគួរឲ្យកត់សំគាល់នោះ កីឡាករថៃម្នាក់នេះត្រូវបានលោកអាជ្ញាកណ្តាលរាប់៨ពីរដង បន្ទាប់ពី ម៉ឺន សុភា វាយពោះទឹករបស់គេដែលនេះជាចំណុចខ្សោយបណ្តាលឲ្យអ្នកប្រដាល់កម្ពុជាវាយលុកខ្លាំង៕

Post a Comment