ពិតជាកក្រើកមែន! ដោយសិស្សរួមគ្រូ មកពីក្លឹប តាឡីដំរីមានរិទ្ធ ២រូប គឺកីឡាករ ផល សោភ័ណ្ឌ និងសិស្សប្អូនរបស់ខ្លួន អ៊ុំ ចំរើន បានពួតដៃគ្នាវាយ កីឡាករថៃ ឲ្យសន្លប់រៀងៗខ្លួន ក្នុងជំនួបមិត្តភាពអន្ដរជាតិ កម្ពុជា-ថៃ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៥ ខែមីនាម្សិលមិញនេះ ។
កីឡាករ ផល សោភ័ណ្ឌ ជាអ្នកលេងកណ្ដាប់ដៃដែកមួយរូប ដែលធ្លាប់កសាងកេរ្ដិ៍ឈ្មោះ ឲ្យល្បីរន្ទឺនៅលើសង្វៀន ប្រដាល់អស់រយៈពេល ប្រមាណជាង ២ ឆ្នាំ មកហើយ ហើយកាលពីម្សិលមិញ គេបានប្រើពេលត្រឹមតែ ២ទឹកប៉ុណ្ណោះ ក៏ផ្ដួលកីឡាករថៃ Nakorn Sawan ឲ្យសន្លប់ឈឹងតែម្ដង ។ មុននឹងសន្លប់ នៅក្នុង ទឹកទី១ គេសង្កេតឃើញថា សោភ័ណ្ឌ ជាអ្នកបើកការ វាយសម្រុកមុនទៅលើ Nakorn Sawan ប៉ុន្ដែត្រូវកីឡាកររូបនេះ ប្រើជើងទាត់ពេញទំហឹង ត្រឡប់មកវិញ ។
លុះចូលដល់ទឹកទី២ ផល សោភ័ណ្ឌ នៅតែបន្ដវាយសម្រុក បន្ថែមទៀត ដោយប្រើកណ្ដាប់ដៃ និងជង្គង់ ប៉ុន្ដែមិនសូវជាប្រើកែងនោះទេ ស្របពេលកីឡាករ Nakorn Sawan ហាក់ដូចជាចាញ់សម្លុត សោភ័ណ្ឌ ទៅវិញ ។ ដោយមើលឃើញឱកាសល្អ សោភ័ណ្ឌ បានព្យាយាមចូលទៅជិត ហើយប្រើកណ្ដាប់ដៃ វាយ សន្ធាប់លើផ្ទៃមុខ Nakorn Sawan និងប្រើកែង លើកចុងក្រោយ ដើម្បីផ្ដួល Nakorn Sawan ឲ្យសន្លប់ក្នុងទឹកទី២នោះ ។
រីឯកីឡាករ អ៊ុំ ចំរើន គឺបានធ្វើការប្រកួត ជាមួយកីឡាករថៃ Yuttakid ។ ក្នុងការប្រកួតនោះ អ៊ុំ ចំរើន មានប្រៀបជាងកីឡាករថៃ តាំងពីចាប់ផ្ដើមប្រកួតម្លេះ ។ លទ្ធផលចុងក្រោយ ចំរើន បានប្រើរយៈពេលត្រឹមតែ ៣ទឹកប៉ុណ្ណោះ ក៏បានផ្ដួលកីឡាករ Yuttakid ឲ្យសន្លប់ធំ ក្រោមទម្ងន់កែង របស់ខ្លួនតែម្ដង ។ ការផ្ដួល កីឡាករថៃផ្ទួនៗ ខាងលើ បានធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តជាខ្លាំង ដែលកីឡាករកម្ពុជា ទទួលបានជ័យជំនះ ជាប់ៗគ្នាបែបនេះ ៕

Post a Comment