GuidePedia

0
ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ប្រាប់​ពី​មូលហេតុ​ដែល​ចាកចេញ​ពី Liverpool ​ថា​មក​ពី​កាសែត​នៅ​អង់គ្លេស​តែងតែ​ចុះផ្សាយ​រឿង​អាក្រក់​ពី​រូប​គេ​ពេក​ ហើយ​ពេល​នេះ​ Barcelona ​ជា​ក្លិប​ល្អ​បំផុត​​​សម្រាប់​សាង​អនាគត​ថ្មី។


ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ​បាន​ប្រាប់​ពី​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​រូប​គេ​ចាកចេញ​ពី​ហង្ស​ក្រហម​ទាំង​មិន​អស់​ចិត្ត​ថា៖ “រាល់​ព្រឹក​ឱ្យ​តែ​ខ្ញុំ​បើក​ភ្នែក​ឡើង​គឺ​បាន​ឃើញ​កាសែត​នៅ​អង់គ្លេស​ចុះ​ពី​រឿង​អាក្រក់​របស់​ខ្ញុំ​ហើយ។

ខណៈ​ដែល​ពេល​ខ្លះ​វា​មិន​មែន​ជា​រឿង​ពិត​ផង គ្រាន់​តែ​ជា​ការ​ Troll ​ក៏​ពួកគេ​យក​មក​ចុះ​ផ្សាយ​ដែរ។ ខ្ញុំ​មាន​អារម្មណ៍​ថា​អន់​ណាស់​ពេល​ដែល​មាន​គេ​ធ្វើ​អីចឹង​ដាក់​រហូត​នោះ។ ខ្ញុំ​បាន​និយាយ​ប្រាប់​ទៅ​ប្រធាន​ក្លិប Liverpool ​ពេល​នោះ​ភ្លាម​ថា ​ខ្ញុំ​ពិត​ជា​នឿយណាយ​ចំពោះ​រឿង​នេះ​ហើយ​ត្រូវ​តែ​ចាកចេញ”។

បន្ទាប់​ពី​ផ្ទេរ​មក​ Barca ​ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន Suarez ​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​គេ​នៅ​អេស្ប៉ាញ​​​ផង​ដែរ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​ខ្លាំង​ណាស់​នៅ​ទី​នេះ។ ហើយ​ក៏​មាន​មោទនភាព​ផង​ដែរ ​ដែល​បាន​មក​លេង​នៅ​ក្លិប​ខ្លាំង​ជាង​គេ​លើ​លោក។

ពួកគេ​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ ​និង​យល់​ស្រប​​ចំពោះ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ទាំង​អស់។ លេង​នៅ​ Camp Nou ​ដូច​ជា​នៅ​ជាមួយ​គ្រួសារ​មួយ​អីចឹង”។


គួរ​រំលឹក​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​នឹង​មក​លេង​ឱ្យ​ Liverpool ​ម្ដង​​ទៀត​ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ​ ក៏​ដូច​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ Gerrard ​នៅ​ថ្ងៃ​ទី​២៩​ខែ​មីនា​នេះ។ ហើយ​ការ​ប្រកួត​នោះ​ទៀតសោត​ក៏​មិន​មែន​មាន​តែ Suarez ​មួយ​ទេ​ដែល​ចូល​រួម​ សូម្បី​តែ Torres , Henry ​និង​ Drogba ​អី​មក​លេង​ដែរ៕

Post a Comment

 
Top