GuidePedia

0
ក្រុមបាល់ទាត់​បឹងកេត​អង្គរ និង ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) សុទ្ធតែ​រកបាន ៣ ពិន្ទុ​នៅ​រសៀល​ថ្ងៃ ពុធ ទី ៨ ខែ ឧសភា នេះ​ដូចគ្នា ក្នុងការ​ប្រកួត​ពានរ​ង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015 ) ខណៈ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ ប្រកួត​ស្មើ​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត។


ក្រុម​បឹងកេត​អង្គរ បាន​រក្សា​ភាពមិន​ទាន់​ចាញ់​ក្នុង​ប្រកួត ៣ លើកដំបូង ដោយ​បន្ត​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ដោយ​លទ្ធផល ៣ ទល់ ០ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។ ៣ គ្រាប់​របស់​ក្រុម​បឹងកេត រកបាន​ដោយ​កីឡាករ Gbenga ២ គ្រាប់​ម្នាក់ឯង និង កីឡាករ​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី រកបាន ១ គ្រាប់​បិទគូថ។

ចំណែក​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ៣ ទល់ ១ នៅលើ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។ សមាជិក​ក្នុង​ឈុត​ជម្រើសជាតិ​ក្រោម​អាយុ២៣ឆ្នាំ ទិ​ត្យ ឌី​ណា បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ទាំង ៣ គ្រាប់ ខណៈ​កីឡាករ ឯក សុភាព រក​គ្រាប់​បាល់​ឱ្យ​គីរីវង់​សុខ​សែន​ជ័យ ១ គ្រាប់។

សម្រាប់​ប្រកួត​រវាង​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត និង​ក្រុម​វេ​ស្ទើ​ន បញ្ចប់​ទៅដោយ​លទ្ធផល​ស្មើគ្នា ២ ទល់ ២ លើ​ទីលាន​ស្មៅ​សិប្ប​និមិត្ត​របស់​ក្រុម​វេ​ស្ទើ​ន។ កីឡាករ Adeyanju Rasheed Omokafe របស់​បៀ​ល​ប្រាយ រក​គ្រាប់​បាន ២ គ្រាប់​ម្នាក់ឯង ចំណែក​វេ​ស្ទើ​ន រកបាន​ដោយ​កីឡា Matthew Osas ២ គ្រាប់​ម្នាក់ឯង​ផងដែរ៕

ក្រុម​វេស្ទើន (ស) ប្រកួត​ជាមួយ បៀលប្រាយ (ខៀវ)



តារាងពិន្ទុ ៖

Post a Comment

 
Top