ក្លិបយក្សអ៊ីតាលី AC Milan ទទួលបានភ្លើងខៀវហើយចំពោះការចាប់ផ្តើមផែនការសម្រាប់ពហុកីឡាដ្ឋានថ្មីរបស់ខ្លួន ដែលត្រៀមនឹងរួចរាល់សម្រាប់រដូវកាលឆ្នាំ២០១៨-២០១៩។
នៅទីបញ្ចប់ទឹកដីFondazione Fiera នៅក្នុងទីក្រុងMilanត្រូវបានគេបើកផ្លូវអនុញ្ញាតឲ្យក្លិបAC Milan គ្រប់គ្រងទីតាំងPortello ដែលស្ថិតជាប់នឹងទីស្នាក់ការកណ្ដាលCasa Milan របស់ពួកគេជាកន្លែងដែលពួកគេគ្រោងនឹងសាងសង់ពហុកីឡាដ្ឋានថ្មី។
លោកស្រីBarbara Berlusconi គឺជាប្រធានប្រតិបត្តិក្លិបAC Milanបានស្វាគមន៍ព័ត៌មានដ៏ល្អមួយនេះ ហើយលោកចង់ពហុកីឡាដ្ឋានថ្មីនេះ ក្លាយជាទឹកដីដ៏គំរូមួយ ក៏ដូចជាផ្សព្វផ្សាយការប្រើប្រាស់គមនាគមន៍រដ្ឋសម្រាប់ក្រុមអ្នកគាំទ្រ ដែលចូលរួមការប្រកួត។
លោកស្រីមានក្តីរំភើបចិត្តឥតឧបមាផងដែរ ចំពោះប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុនៃដំណើរផ្លាស់ប្ដូរចុងក្រោយនេះ ដែលលោកស្រីមានជំនឿយ៉ាងមុតមាំថា វានឹងអាចរកប្រាក់ចំណូលចន្លោះពី៥០ទៅ៨០អឺរ៉ូជារៀងរាល់ឆ្នាំ។
លោកស្រីBarbara Berlusconi បាននិយាយប្រាប់អ្នកសារព័ត៌មានថា នេះគឺជាការបោះជំហានលក្ខណៈប្រវត្តិសាស្ត្រមួយ ដើម្បី Milanក្លាយជាទីក្រុងគំរូដូចនៅឡុងដ៍របស់ចក្រភពអង់គ្លេស។
លោកស្រី បានបន្តទៀតថា នៅថ្ងៃនេះ ជាមួយនឹងការបញ្ចប់ផែនការកសាងពហុកីឡាដ្ឋាន Fondazione Fiera យើងអាចចាប់ផ្តើមដំណើរផ្លូវការឆ្ពោះទៅរកពហុកីឡាដ្ឋានថ្មីរបស់យើង។ វាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយយើងនៅត្រូវការបង្ហាញគម្រោងទាំងមូលដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការឯកភាពមួយនេះ។
សូមបញ្ជាក់ថា ពហុកីឡាដ្ឋានថ្មីនេះដែរ នឹងអាចផ្ទុកទស្សនិកជនបាន48,000នាក់ ហើយទំហំនៃថវិកាសម្រាប់ដំណើរការសាងសង់ មិនត្រូវបានក្លិបប្រកាសឲ្យដឹងនោះទេ៕

Post a Comment