GuidePedia

0
អ្នកចាត់ការ​ Arsene Wenger ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal នឹង​ឲ្យ​ខ្សែ​បម្រើ​ Mesut Ozil ​លេង​ក្នុង​តំណែង​លេខ​១០ នា​រដូវ​កាល​ថ្មី ដោយ​​ជឿ​ថា​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​លេង​បាន​ល្អ​ ក្នុង​តំណែង​នោះ ខណៈ​ដែល​ក្រុម​របស់​លោក​មាន​គោល​ដៅ​ខ្ពស់ ដើម្បី​ប្រជែង​យក​ពាន Premier League ឲ្យ​បាន។


​កាល​ដើម​រដូវ​កាល​២០១៤/១៥ Ozil ​លេង​​ពុំ​​បាន​ល្អ​ទេ ដោយសារ​លោក​ Wenger ​ដាក់​ឲ្យ​កីឡាករ​រូប​នេះ​លេង​​ជា​ខ្សែ​បម្រើ​ស្លាប​ឆ្វេង ឬ​ស្លាប​ស្ដាំ ស្រប​ពេល​ដែល​មាន​របួស​ច្រើន​ថែម​ទៀត ប៉ុន្តែ​នៅ​ចុង​រដូវ​កាល​​ ខ្សែ​បម្រើ​វ័យ​​២៦​ឆ្នាំ ​លេង​បាន​ល្អ​វិញ បន្ទាប់​ពី​បង្ហាញ​ខ្លួន​ក្នុង​តំណែង​​លេខ​១០ ដែល​ជួយ​គាំទ្រ​ដល់​ខ្សែ​ប្រយុទ្ធ។

​កាល​២​ឆ្នាំ​មុន​ អ្នកចាត់ការ​ក្រុម​ Chelsea លោក​ Jose Mourinho ​ក៏​បាន​ហៅ​ Ozil ដែល​​​បាន​​ចុះ​កុងត្រា​លេង​ឲ្យ​ Real Madrid តាំង​ពី​​ឆ្នាំ​២០១០ ថា “កីឡាករ​លេង​តំណែង​លេខ​១០ ល្អ​បំផុត​លើ​លោក” ហើយ​ពេល​នេះ លោក​ Wenger ​ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ។


Ozil ​បាន​ជួយ​ assists ​និង​ស៊ុត​ចូល​ទី​បាន​ច្រើន​គ្រាប់​ ពេល​ដែល​លេង​តំណែង​លេខ​១០ ​និង​ច្រើន​​ជាង​ពេល​លេង​នៅ​តំណែង​ផ្សេងៗ ​ហើយ​កីឡាករ​រូប​នេះ នឹង​អាច​លេង​ក្នុង​តំណែង​នេះ​ពេញ​លេញ​នៅ​រដូវ​កាល​ថ្មី ដើម្បី​ជួយ​សម្រេច​គោលដៅ​របស់​កាំភ្លើង​ធំ ដែល​ចង់​គ្រោង​តំណែង​ជើង​ឯក៕

Post a Comment

 
Top