GuidePedia

0
វិបសាយ Cope ​របស់អេស្ប៉ាញបាន​ចុះ​ផ្សាយ​ថា​ក្លិប Manchester United ​ធ្លាប់​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​កីឡាករ Gareth Bale ​ដល់​ទៅ​ ៩៩,៥ លានផោន (ជាង​១៥៣​លាន​ដុល្លារ​អាមេរិក) ​ប៉ុន្តែ​នៅ​តែ​ Real Madrid ​មិន​ព្រម​លក់​ឱ្យ​ទៀត។


កាល​ពី​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​ដំបូង ក្លិប​បិសាច​ក្រហម​ចង់​បាន​ Bale ​មក​លេង​នៅ​អង់គ្លេស​វិញ​ជា​ខ្លាំង​ដោយ​បាន​ចរចា​ជា​ច្រើន​លើក​ច្រើន​សា​ជាមួយ​សាមី​ខ្លួន ​និង​ក្លិប​អធិរាជ​ស ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​អ្វី​គ្រប់​យ៉ាង​មិន​ដូច​ចិត្ត​របស់​លោក Louis van Gaal ​ឡើយ ពោល​គឺ​ក្លិប Real Madrid ​មិន​ព្រម​លក់​ឱ្យ​ទេ។ ចំណែក​ឯ​សាមី​ខ្លួន​គេ​ផ្ទាល់​ក៏​ចេញ​មក​បញ្ជាក់​ទៀត​ថា រូបគេ​ចង់​នៅ​អេស្ប៉ាញ​បន្ត​ទៀត​មិន​ទាន់​ចង់​ចាក​ចេញ​ឡើយ។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដំណឹង​ដែល​ថា​ Man Utd ​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វេល​ខាង​លើ​ក៏​ស្ងាត់​ទៅ​វិញ តែ​បែរ​ជា​លេច​ឮ​មក​ថា​កាល​ពី​បិសាច​ក្រហម​ចង់​បាន​ខ្លាំង​នោះ ហ៊ាន​ឱ្យ​តម្លៃ​ខ្លួន​ដល់​ទៅ​ ៩៩,៥ លានផោន (ជាង​១៥៣​លាន​ដុល្លារ​អាមេរិក) ​​ឯ​ណោះ ប៉ុន្តែ​ Real Madrid ​នៅ​តែ​មិន​ព្រម​លក់​ឱ្យ។


ក្រុម​បាល់ទាត់​ម្ចាស់​ជើង​ឯក English Premier League ​២០​សម័យ​បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​សម្រាប់​ចំណាយ​ទិញ​កីឡាករ​ថ្មី​រដូវ​កាល​នេះ​ចំនួន​១៥០​លាន​ផោន ខណៈ​ដែល​មក​ដល់​ពេល​នេះ​ទើប​តែ​ទិញ​បាន​កីឡាករ​ម្នាក់​ទេ​គឺ​កីឡាករ​ Memphis Depay ​ក្នុង​តម្លៃ​ខ្លួន២៥​លាន​ផោន (៣៨,៥​លាន​ដុល្លារ​) ៕

Post a Comment

 
Top