GuidePedia

0
ក្លិប​ហង្ស​ក្រហម​ Liverpool នឹង​ដេញ​ថ្លៃ ៣២,៥​លាន​ផោន​ (​ជាង​៥០​​លាន​ដុល្លារ) ​ទិញ​ផ្ដាច់​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ Christian Benteke របស់​ Aston Villa នៅ​សប្ដាហ៍​នេះ ​ខណៈ​ដែល​​អ្នកចាត់ការ​ Brendan Rodgers ​នឹង​បន្ត​​ចំណាយ​ធំ​ទៀត។


​អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​​ខាង​ជើង​ Rodgers ​បាន​​ចុះ​កិច្ច​សន្យា​យក​បាន​កីឡាករ​ថ្មី​ចំនួន​៦​នាក់​រួច​​ហើយ​កាល​សប្ដាហ៍​មុន ​ប៉ុន្តែ​ឥឡូវ​​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក Benteke ​គឺជា​គោល​ដៅ​បន្ទាប់​របស់​លោក ដើម្បី​​នាំ​យក​ទៅ​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ​ឲ្យ​មុត​ស្រួច​ជាង​មុន។

​កាំភ្លើង​ធំ Arsenal និង​ Tottenham ​ក៏​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​រូប​នេះ​ខ្លាំង​ដែរ ប៉ុន្តែ​គេ​ជឿ​ថា Liverpool មាន​ប្រៀប​ជាង​គេ ដោយ​សារ​តែ​កីឡាករ​វ័យ​២៤​ឆ្នាំ ​ចង់​ទៅ​លេង​នៅ​ទឹក​ដី Anfield ច្រើន​ជាង។

​បន្ទាប់​ពី​លក់​ Luis Suarez ​ទៅ​ឲ្យ​ Barcelona រដូវ​កាល​មុន​មក Liverpool ធ្លាក់​ទម្រង់​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​រូប​ណា​មួយ​ អាច​រក​គ្រាប់​បាន​ច្រើន​ឡើយ​ ហើយ​លោក​ Rodgers ​ជឿ​ថា Benteke ​នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។


​Benteke ​ស៊ុត​បាន​៤៩​គ្រាប់ ក្នុង​ការ​បង្ហាញ​​ខ្លួន​១០១​ប្រកួត ​ចាប់​តាំង​ពី​ផ្ទេរ​ពី​​ក្លិប​ Genk ​ទៅ​កាន់​ទឹក​ដី Villa Park ​កាល​៣​ឆ្នាំ​មុន ក្នុង​តម្លៃ​៧លាន​ផោន (ជិត​១១​លាន​ដុល្លារ)៕

Post a Comment

 
Top